ប្រតិភូខេត្ត៣ផ្សេងគ្នានៃប្រទេសវៀតណាមមកបំពេញទស្សនកិច្ច និងជូនពរមិត្តខេត្តបន្ទាយមានជ័យនាឱកាសបុណ្យចូលឆ្នាំខ្មែរ គស២០២៦-ពស២៥៧០

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ប្រតិភូខេត្ត៣ផ្សេងគ្នានៃប្រទេសវៀតណាមជាបន្តបន្ទាប់នាពាក់កណ្តាលខែមេសាឆ្នាំ២០២៦ មកបំពេញទស្សនកិច្ច និងជូនពរសម្ព័ន្ធមិត្តខេត្តបន្ទាយមានជ័យនាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី ប្រពៃណី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស ២០២៦ ដេីម្បីជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តបន្ទាយមានជ័យ។

ក្នុងនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ព្រមទាំងមន្ត្រី ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តវិញឡុង(បង្រួម៣ខេត្ត) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃព្រមទាំងគណៈប្រតិភូអមដំណើរ អញ្ជើញ មកនាល្ងាចថ្ងៃទី០៩ខែមេសាឆ្នាំ២០២៦ កន្លងមក ។

ក្នុងខែមេសាដែរ ប្រតិភូខេត្តតៃនិញ( បង្រួម២ខេត្ត) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយអនុប្រធានគណ:កម្មាធិការប្រជាជនខេត្តនិងប្រធានអង្គភាពយោធាផ្នែករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីក្នុងសង្គ្រាមនៅកម្ពុជាចន្លោះឆ្នាំ១៩៧៩-៨៩ មកទស្សនកិច្ចនិងជូនពរ ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងនិងប្រជាជន ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ!សួរស្តីឆ្នាំថ្មី ។

មុននេះដែរ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកត្រឹន ទួន អាញ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងលោក ផាម វ៉ាន់អាន អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ រួមនឹងប្រតិភូអមដំណេីរ អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ ដល់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ។
កម្មវិធីប្រារព្ធឡើងធ្វើនៅសាលប្រជុំសាលាខេត្ត។

ក្នុងជំនួប ភាគីទាំង២ បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព ជាប្រវត្តិសាស្ត្រ ប្រពៃណីរវាងបក្ស រដ្ឋ កងកម្លាំងនិងប្រជាជនប្រទេសជិតខាងទាំង២។
ក្នុងនោះមានការប្រកៀកស្មារគ្នាទាំងក្នុងកាល:ទេស: លំបាកគ្រសន្តិភាព និងការអភិវឌ្ឍន៍។
ជាក់ស្តែងទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានហុចផលផ្លែផ្កាយ៉ាងច្រើន ជោគជ៏យត្រចះត្រចង់ ហើយចាំបាច់ត្រូវតែពូនជ្រុំ ពង្រីក ពង្រឹងបន្ថែមទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *