ដោយ : ភ្នំធំ / បន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន(ផ្ទះអតីតយុទ្ធជន ) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។
ស្របពេលថ្ងៃចូលឆ្នាំ ថ្ងៃទីមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានដឹកនាំក្រុម AOT ដើម្បីចូលរួមលេងល្បែងប្រជាប្រិយខ្មែរ វាយក្អម នឹងចុះជួបសំណេះសំណាលនិងបងប្អូនភៀសសឹកនៅតាមខ្នងផ្ទះផងដែរ ៕

