សម្តេចតេជោហ៊ុន សែន រិះគន់ទៅក្រុមប្រឆាំងរឿងរៀបចំ”នគរសង្ក្រាន្ត”ឲ្យពលរដ្ឋសប្បាយ ខណ: ទុក្ខធ្ងន់រឿងថៃឈ្លានពានព្រំដែន កាន់កាប់ទឹកដីខុសច្បាប់

ដោយ : ភ្នំធំ / ភ្នំពេញ :របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។
តើហាមទេវតាមិនឲ្យចុះមកបានទេ?តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។

នេះជាសារសរសេរលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃចូលឆ្នាំមមីនេះ ។

សម្តេចសរសេរដូច្នេះថា : យើងទទួលស្គាល់ថាយើងនៅមានការ
លំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធ
នៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យ
ពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។

សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ
បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?

ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល
ដែលរៀបចំនគរសង្រ្កានដោយគេ
ចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជន
ភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិ
ទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ
ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម
ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។
សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃ
មកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។

សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការ
ចូលឆ្នាំមកសប្បាយរីករាយក្នុងពេល
ចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅ
ក្រៅប្រទេស។សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ
ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *