ដោយ : ភ្នំធំ / បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ទទួលអំណោយសាទរឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង និងលោក លោកស្រីនាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីនគរបាល ជាច្រើនរូបផងដែរ។
ការប្រារព្វពិធីនេះគឺធ្វើឡើងសំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលទាំងអស់ និងទេវតាឆ្នាំថ្មី ម្ចាស់ទឹកម្ចាស់ដី ជួយបីបាច់ថែរក្សាស្នងការដ្ឋាន ព្រមទាំងឧទ្ទិសកុសលដល់ញាតិសន្តានទាំង៧ និងវីរះកងកម្លាំងនគរបាលទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស២០២៦ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរផងដែរ ៕

