សូត្រមន្ត បង្សុកូលនិងវេរចង្ហាន់ប្រគេនព្រះសង្ឃឧទ្ទិសកុសលជូន បុព្វបុរស បុព្វការីជននិងវីរៈកងទ័ព វិីរៈនគរបាលដែលពលីនិងការពារជាតិ មាតុភូមិកម្ពុជានិងធ្វើទានដល់មនុស្សវ័យចាស់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖ មានពិធីឧទ្ទិសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនិងរាប់បាត្រ ព្រះសង្ឃ ១០៨ អង្គតាមមង្គលល្អ ដេីម្បីឧទ្ទិសកុសលជូនបុព្វបុរស បុព្វការី ជន និង វីរៈ កងទ័ព វិីរៈនគរបាល ដែលពលីនិងការពារជាតិ មាតុភូមិកម្ពុជា។
ក្នុងនោះ ក៏មានធ្វើទានដល់មនុស្សវ័យចាស់ចំនួន២០០នាក់ ។
គឺប្រារព្ធធ្វើនៅជ្រុងនៃសួនតេជោឈ្នះ ឈ្នះ មានជ័យមុខសារ:មន្ទីរខេត្ត ភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ

កាលពីថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២៦ លោកកែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអាជ្ញាធរដែនដី បានរៀបចំពិធីសូត្រមន្ត បង្សុកូលនិងវេរចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មហាបុព្វបុរសខ្មែរ ព្រមទាំងវិញ្ញាណក្ខន្ធវីរកងទ័ព និងនគរបាលជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងជាតិមាតុភូមិឱ្យទទួលបានសុខសន្តិភាពមកទល់បច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកកែ គឹមយ៉ាន បានសំណេះសំណាលនិងសួរសុខទុក្ខមនុស្សវ័យចាស់និងបានពាំនាំក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បងប្អូនមនុស្សវ័យចាស់ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។

លោកកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកនាំគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនជូនដល់មនុស្សវ័យចាស់ចំនួន២០០នាក់និងបានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់បន្តថែរក្សាសុខភាពនិងអនាម័យទាំងអស់គ្នា។

អំពីការនិមន្តព្រះសង្ឃចំនួន១០៨ អង្គ ចូលរួមក្នុងពិធី  ព្រះសមណ :ញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគិរីរម្យចម្ការខ្នុរ ដែលដឹកនាំនិមន្តព្រះសង្ឃ ចូលរួមពិធីមានសង្ឃដីកាថា: តាមតម្រាពិជ័យសង្គ្រាម  តម្រាមង្គលមនុស្សចំនួន១០៨ ជាមង្គលល្អមួយដែលនាំមកនូវសិរីសួស្តី មានជោគជតារាសីល្អក្នុងការបំពេញការងារ.បេសកកម្មនិង ប្រកបរបររកស៊ី។

ហេតុនេះ ការផ្សាយធម៌ពីពិធីខាងសាសនានេះ នឹងបានជាឧទ្ទិសកុសលជូនដល់បុព្វការីជន មហាបុព្វបុរសខ្មែរ ព្រមទាំងវិញ្ញាណក្ខន្ធវីរ:កងទ័ព និងវីរ:នគរបាលជាតិដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងជាតិមាតុភូមិឱ្យទទួលបានសុខសន្តិភាពមកទល់បច្ចុប្បន្ន។
ព្រមទាំងពរជ័យចំពោះវីរ:កងទ័ព និងវីរ:នគរបាលជាតិដែលបាននឹងកំពុងឈរជើងតាមសមរភូមិនិងទីតាំងបំពេញការងារទាំងឡាយ ៕

Leave a Reply

Your email address will not be published. Required fields are marked *