ដោយ : ភ្នំធំ / ភ្នំពេញ :ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
សម្ដេច ក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងនៅបន្តឈរជើងប្រចាំការគ្រប់ទីតាំង ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង រួមទាំងបងប្អូន អ៊ំពូមីង តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន សូមសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសើរ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ៕

