ដោយ : បន្ទាយ / បន្ទាយមានជ័យ :លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
បានដឹកនាំកម្លាំងនៃគណ:បញ្ជាការឯកភាពចុះពន្លត់អគ្គីភ័យឆេះព្រៃ០២ទីតាំង ផ្សេងគ្នា ក្នុងភូមិសាស្ត្រសង្កាត់កណ្ដាល ។
ទី១- ចំណុចដីទំនេរ១កន្លែងខាងលិចបញ្ជាការដ្ឋានអាវុធហត្ថក្រុង និង២-/ដីចម្ការរបស់ ឯកឧត្តប៉ោ វណ្ណៈ ។
កងកម្លាំងគណ:បញ្ជាការឯកភាពពន្លត់នេះ ដោយប្រើប្រាស់ពន្លត់អគ្គីភ័យ៥គ្រឿងគឺរបស់រដ្ឋបាលក្រុង របស់អធិការដ្ឋាននគរបាលក្រុង របស់កងរាជអាវុធហត្ថក្រុង របស់កាស៊ីណូត្រូពិកកាណា និងរបស់ក្រុមសង្គ្រោះក្រុងប៉ោយប៉ែត ហើយពន្លត់បានដោយជោគជ័យ ។
បើតាមមន្ត្រីនៃក្រុមពន្លត់ថា : ថ្វីបើ ទីតាំងអគ្គីភ័យមិនមានផ្ទះសម្បែង ឃ្លាំង អគារឬទ្រព្យសម្បត្តិឯកជនឬរដ្ឋ ប៉ុន្តែ បើប្រតិបត្តិការយឺតតែបន្តិច វានឹងរាលដាលឆេះ ហើយបង្កមហាន្តរាយធំជាមិនខាន។
លោកគាត ហ៊ុល បានទទូចឲ្យបងប្អូនប្រជាពលរដ្ឋនិងនរណាក៏ដោយ សូមបង្កើតការប្រុងប្រយ៍ត្នភ្លើងផ្សែង អគ្គីសនីខ្ពស់បំផុតនារដូវក្តៅហួតហែង ហើយឡើងកំដៅនាខែចែត្រនេះ ៕

