ដោយ : ភ្នំធំ / សៀមរាប :នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជូនពរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។
នាយទាហាន/រង សូមជូនពរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មានសុខភាពល្អ ជួបតែសុភមង្គល និងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

