ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកធ្វើដំណើរតាមផ្លូវ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ ។
មន្ត្រីថា សកម្មភាពនេះធ្វើឡើងតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយដឹកនាំអនុវត្តផ្ទាល់ដោយលោកសុក ចាន់ថា ប្រធានមន្ទីរក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ។
កម្មវិធីធ្វើឡើងស្ថិតនៅចំណុចភ្លើងស្តុប លើកំណាត់ផ្លូវជាតិលេខ៦ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។
ហើយនៅល្ងាចដដែលនោះដែរនាពេលរសៀលថ្ងៃដដែលនោះដែរ លោកសុក ចាន់ថា និងសហការីក៏បានរៀបចំពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ៕

