ផ្តល់អំណោយដល់ស្ត្រីពរពោះ ស្ត្រីកូនខ្ចីនិងកុមារក្នុងពិធីអបអរសាទរថ្ងៃព្រះ យេស៊ូគ្រិស្ត រស់ឡើងវិញ នៅខេត្តបន្ទាយមានជ៏យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មានការផ្តល់អំណោយដល់ស្ត្រីពរពោះ ស្ត្រីកូនខ្ចីនិងកុមារក្នុងពិធីអបអរសាទរ ព្រះយេស៊ូគ្រិស្ត ទ្រង់សុគតបីថ្ងៃ ដើម្បីសងថ្លៃបាប របស់មនុស្ស រួចទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយក៏កំពុងរស់នៅសព្វថ្ងៃ ។
កម្មវិធីនេះរៀបចំឡើងដោយក្រុមជំនុំមេតូឌីស្ទ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ដឹកនាំដោយលោកគ្រូគង្វាល គឹម វិវឌ្ឍ ន៍ និងក៏បាន សហការជាមួយអង្គការខាំផាសិនផងដែរ និងក្រោមអធិបតីភាពលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តតំណាងលោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកស្រេង សុផល អភិបាលក្រុង

លោកគ្រូគង្វាល គឹម វិវឌ្ឍន៍ នៃក្រុមជំនុំមេតូឌីស្ឲខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៦ ថា: ក្រុមជំនុំមេតូឌីស្ទ ប្រចាំខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ ។
ដោយឡែកសម្រាប់ឆ្នាំនេះ ក៏បានធ្វើការផ្តល់ជូននូវអំណោយមនុស្សធម៌ចែកជូនដល់ជាសមាជិកគ្រិស្តបរិស័ទចំនួន ១៥៦គ្រួសារ ។

ដោយក្នុងនោះអំណោយសម្រាប់គ្រួសារម្ដាយមានផ្ទៃពោះចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករផ្កាម្លិះ ៥០ Kg ប្រេងឆា២លីត្រ ទឹកត្រី១ដប សាប៊ូកូនក្មេង ខ្ទឹម១Kg ហាយប៊ឺ ១ កញ្ចប់យាហឺ១កញ្ចប់ ថ្នាំដុសធ្មេញ១ដបសាប៊ូលាងចាន ២កញ្ចប់ សាច់ក្រក ០,៥ Kg និងសាច់ផាត់១កញ្ចប់ ។.
និងអំណោយសម្រាប់ស្ត្រីមានកូនខ្ចី និងតូចៗចំនួ ន ១៣៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករផ្កាម្លិះ ៥០Kg ឃីតមួយថង់ធំ រួមមាននំសាំងវិច នំស្រួយ ទឹកដោះគោ ថ្នាំដុសធ្មេញសាប៊ូដុសខ្លួន សាប៊ូលាងចាននិងសាប៊ូម្សៅកូនក្មេង។

នាឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍កោតសរសើរនិងអរគុណចំពោះសមានចិត្តដ៏ល្អប្រពៃរបស់ក្រុមជំនុំមេតូឌីស្ទ ដែលតែងតែជួយដល់បងប្អូនខ្មែរយើង ដែលមានជីវភាពខ្វះខាត ។
នេះគឺជាទឹកចិត្តខ្មែរជួយខ្មែរ ពិសេសការផ្តល់នូវអំណោយនាថ្ងៃ គឺជាគន្លឹះដើម្បីពង្រឹងសេវាថែទាំសុខភាពដូចជាស្ត្រីមានផ្ទៃពោះកុមារតូចតូច ជាដើម ។
ហើយក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព ននិងការព្យាបាល៕

Leave a Reply

Your email address will not be published. Required fields are marked *