រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំសូត្រមន្ត សុំសិរីសសួរស្តី ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ថ្នាក់ដឹកនាំ មន្ត្រីរាជការគណ: អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តសុំសិរីសសួរស្តី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦។
កម្មវិធីប្រារព្ធធ្វើឡើងនៅសាលប្រជុំ ” ក ” សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៦។

ក្នុងនោះមាននិមន្តព្រះព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្ត ព្រះគ្រូព្រះសមណ :ញាណ ណាប់ មុឺន ព្រះបាល្ល័ដ្ឋគណខេត្គណ:មហានិកាយ ព្រះគ្រូវរមុនីវ៉ា ចិន្តា ព្រះមេគណខេត្ត គណៈធម្មយុត្តិនិកាយនិងព្រះអនុគណស្រុក ក្រុងនានាបានយាង និមន្តប្រោសព្រំ សូត្រធម៌ជ័យន្តោ បណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ លើករាសីបង្ក់ប្រសីទ្ធីពរជ័យឆ្នាំថ្មី ហើយសូមឲយ្យទេវតាឆ្នាំថ្មីប្រទានពរជ័យ មានសេចក្តីសុខ សេចក្តីចម្រើន ។

ក្នុងពិធីនោះដែរ ដឹកនាំខេត្តក៏មានសួរសុខទុក្ខនិងជូនពរមន្ត្រីរាជការ បុគ្គលិក កម្មករ មន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារក្នុងអង្គភាពសាលាខេត្តដូចរៀងរាលឆ្នាំផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *