ដោយ : ភ្នំធំ / សៀមរាប :ចូលរួមលេងកម្សាន្ត ដូចជាការឆ្លើយសំណួរ លេងកីឡា និងល្បែងប្រពៃណី នឹងមានឱកាសឈ្នះរង្វាន់តុក្ដាខ្លាឃ្មុំ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត ពីកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងកម្មវិធីក៏មាន ការពាក់ឯកសណ្ឋាននិងថតរូបជាមួយកងរាជអាវុធហត្ថផងដែរ ។
នេះបើតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបឲ្យដឹងកាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២៦ ។
គឺក្នុងឱកាសចូលរួមអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដ៏ខ្លីខាងមុខនេះ នៅក្នុងកម្មវិធីពិពណ៌សង្ក្រាន្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៦ នៅខាងលិចបរិវេណមាត់ស្ទឹង ជិតសណ្ឋាគារFCC ក្រុងសៀមរាប ៕

