ដោយ : ភ្នំធំ / បន្ទាយមានជ័យ :បន្ទាប់ពីឆ្លងកាត់រដូវកាលប្រកួត អ្នករៀបចំបានបិទវគ្គប្រកួតកីឡាបាល់ទាត់បុរសដណ្ដើមពានរង្វាន់ UME-BMC CUP នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា២០២៥- ២៦ ប្រព្រឹត្តទៅនៅទិលានស្មៅធម្មជាតិ សហព័ន្ធកីឡាបាល់ទាត់នាវិទ្យាល័យហ៊ុន សែន ខ្លាកូន វិថី៧មករា សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនាល្ងាច ថ្ងៃទី២៨ខែមីនា ឆ្នាំ ២០២៦ កន្លងមក ។
ពិធីនេះមានការអញ្ជើញជាអធិបតីភាព លោកឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តនិងចូលរួមដោយលោក ឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោកបណ្ឌិត ណង សាកលវិទ្យាធិការរងនិងជានាយកសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យនិង មន្ត្រី សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស អ្នកគាំទ្រចូលរួមទស្សនារាប់រយនាក់។
ក្នុងពិធីបិទវគ្គប្រកួតកីឡាបាល់ទាត់ លោកបណ្ឌិត ណង ថា បានមានប្រសាសន៍ថា: ប្រវត្តិនៃក្លឹបបាល់ទាត់បុរសប្រចាំសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្វ( UME , BMC) បង្កើតឡើងដំបូងនៅឆ្នៃសិក្សា២០០៧-០៨ ដែលប្រារព្ធការប្រកួតដណ្តើមពានរង្វាន់ក្របខ័ណ្ឌឧត្តមសិក្សានិងក្របខ័ណ្ណផ្សេងៗទៀតផងដែរ ។
ជាពិសេសUME បានបង្កើតក្រុមកីឡាបាល់ទាត់បុគ្គលិក គ្រូបង្រៀន សាស្ត្រាចារ្យ ដើម្បីប្រកួតនិងបង្កើនចំណងមិត្តភាពជាមួយស្ថាប័ន គ្រឹះស្ថាននិងវិទ្យាល័យនានាក្នុងខេត្តបន្ទាយមានជ័យក្នុងគោលបំណងបង្ហាញគំរូល្អដល់សិស្ស-និស្សិត យុវជនឲ្យស្រឡាញ់វិស័យកីឡា ងាកមកលេងកីឡា មិនយកពេលវេលាទំនេរទៅប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងឬប្រព្រឹត្តអំពើអបាមុខឬបង្កើតក្រុមទំនើងដែលជាកត្តាធ្វើឪ្យតម្លៃសង្គមធ្លាកចុះនោះឡើយ ។
ការបិទវគ្គប្រកួតកីឡាបាល់ទាត់បុរសដណ្ដើមពានរង្វាន់ UME-BMC CUP ក្នុងឆ្នាំសិក្សា២០២៥ – ២៦ ដែលរៀបចំឡើងដោយ សាកវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នេះ បានចាប់ផ្តើមការប្រគួតពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៥ និង៣០នាទីល្ងាចតទៅ នៅទីលានប្រកួតបាល់ទាត់វិទ្យាល័យសម្តេចឪ និង២ប្រកួតចុងក្រោយ វគ្គដណ្តើមលេខ៣ និងវគ្គផ្ដាច់ព្រ័ត្រ នៅទីលានបាល់ទាត់ស្មៅធម្មជាតិនៃសហព័ន្ធកីឡាបាល់ទាត់ ស្ថិតនាវិទ្យាល័យហ៊ុន សែន ខ្លាកូន ។
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ថ្មីនេះ សាកលវិទ្យាល័យបានរៀបចំព្រឹត្តិការណ៍បង្កើតក្លឹបកីឡាបាល់ទាត់បុរសចំនួន៨ក្លឹប ដូចឆ្នាំមុនៗផងដែរ ដែលចែកជា២ពូលគឺៈ ពូលA
មាន: ទី១-ក្លឹប អធិរាជវាលស្មៅ ទី២-ក្លឹប រាជសីហ៍ FC ទី៣-ក្លឹប ស្តេចនាគ និងទី៤-ក្លឹប ANGKOR FC។
ពូលB មាន: ទី១-ក្លឹប HEROES UNITED ទី២-ក្លឹប ហង្សរាជ FC ទី៣-ក្លឹបSUPER STARS និងទី៤-ក្លឹប ឥន្ទ្រីដែក FC ។
ត្រូវបានចូលរួមប្រកួតលើវិញ្ញាសាបាល់ទាត់បុរសដើម្បីដណ្ដើមពានរង្វាន់ UME-BMC CUP សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ។
ដែលការប្រកួតនេះក្រុមនិមួយៗគឺយកអស់កម្លាំងកាយចិត្តចង់ចាញ់ឈ្នះតែរៀងខ្លួនតែជាមិត្តភាពសំខាន់ការប្រគួតស្មារតីស្រឡាញ់រាប់អានគ្នាជាបងប្អូននិងសាមគ្គីភាពរវាងកីឡាកនិងកីឡាក រវាងក្រុមមួយនិងក្រុមមួយកាន់តែមានសារៈសំខាន់ថែមទៀតព្រោះវិស័យកីឡាកន្លងមកបានរួមចំណែកយ៉ាងខ្លាំង សម្រាប់សុខភាពទៀតផង ។
លោកបណ្ឌិត ណង ថា បានមានប្រសាសន៍បន្តថា: ការប្រគួតកីឡាបាល់ទាត់នេះឈរលើស្មារតីកីឡានាំមកសុខភាព កីឡានាំមកនូវសាមគ្គី កីឡានាំមកនូវភាពវ៉ៃឆ្លាតឆ្លងតាមការប្រគួតយ៉ាងស្វិតស្វាញនេះជ័យលាភី លេខ១បានទៅលើក្រុមអធិរាជវាលស្មៅ ឈ្នះក្រុម ក្លឹប HEROES UNITED ១:០ ដោយបានពានរង្វាន់ UME-BMC CUP ១ ថវិកា១លាន៥សែនរៀល ។ លេខ២ បានមេដាយ ប័ណ្ណសរសើរនិង ថវិកា ១លាន២សែនរៀល ។
លេខ៣បានមេដាយ.ប័ណ្ណសរសើរ ថវិកា១លានរៀលនិងលេខ៤ បានមេដាយ.ប័ណ្ណសរសើរនិងថវិការ៨សែនរៀល។
ក្នុងនោះ ក៏ប្រគល់នូវរង្វាន់ដល់ជ័យលាភីឆ្លើមដែលទាត់បញ្ចូលទីនូវស្បែកជើងមាសនិងជ័យលាភីឆ្លើមដែលចាំទីនូវបាតដៃមាសផងដែរ ។
នាឱកាសនោះ លោកឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់បុរសដណ្ដើមពានរង្វាន់ UME-BMC CUP ក្នុងឆ្នាំសិក្សា២០២៥- ២៦នេះគឺដើម្បីលើកកំពស់ការយកចិត្តទុកដាក់ទៅលើវិស័យកីឡាគ្រប់ប្រភេទរបស់ខេត្តបន្ទាយមានជ័យ ក៏ដូចក្នុងន័យបង្ហាញពីស្មារតីសេ្នហានិងលើកស្ទួយវិស័យកីឡាឲ្យបានកាន់តែរស់រវើកនិងរីកចម្រើន។
ជាពិសេស សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចមិនត្រឹមតែជោគជ័យ នាំមុខនូវការចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជននិងកីឡាក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ស្តង់ដារ ហើយអ្នកសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាឯកជននេះ មានការងារធ្វើអត្រាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងឆ្នើមលើវិស័យកីឡាការអប់រំឥរិយាធម៌ ចរិយាធម៌ សីលធម៌ដល់និស្សិតនិងយុវជនបានល្អផងដែរ ។
ទាំងនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា សាក់លវិទ្យាល័យUME បានរួមចំណែកមួយជាមួយក្រសួងអប់រំ យុវជននិងកីឡានិងរាជរដ្ឋាភិបាលក្នុងការបំផុសវិស័យកីឡា ពង្រឹងសមត្ថភាព សុខភាព មិត្តភាពនិងសាមគ្គីភាព។
លោកឃួ ពៅ បានបន្ថែមចុងក្រោយ មុនប្រគល់ពានរង្វាន់ ប័ណ្ណសរសើរ.

