ដោយ : ភ្នំធំ / បាត់ដំបង :រសៀលនេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនគរបាលម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍នៃស្នងការរងនគរបាលខេត្តបាត់ដំបងហើយ ។
ពោលគឺក្រោយរងសម្ពាធយ៉ាងខ្លាំងតាំងពីមហាជន ប្រជាជន ថ្នាក់ដឹកនាំនិងសហគមន៍អ្នកនៅក្រៅរាជរដ្ឋាភិបាល ។
យោងប្រភពនានាថា នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កនៅពេលនេះ បានបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ហើយកំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
នេះបើតាមលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ប្រាប់សារព័ត៌មានក្នុងស្រុកក៏ដូចជាថ្នាក់ដឹកនាំនិងអ្នកលេងបណ្តាញសង្គមបានបង្ហោះខ្លឹមសារនិងរូបភាពនេះលើបណ្ដាញព័ត៌មាននៅមុននេះបន្ដិច ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ ក្នុងនោះរួមទាំងទារកមិនទាន់ដឹងក្តីជាកូនក្នុងផ្ទៃអាយុ៣ខែម្នាក់ផង។
បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានាបានរុញការសន្និដ្ឋានដូច្នេះ ។
ប៉ុន្តែ លោកឧត្តមសេនីយ៍ត្រីស៊ីវ សុជាតិហៅតោ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវជាឪពុករបស់យុវជនស៊ីវ ជ័យសិដ្ឋ បានឆ្លើយតបទៅមហាជនថា : តាំងពីពេលដែលកូនប្រុសលោក បង្កគ្រោះថ្នាក់ចរាចរណ៍នោះ គឺទាក់ទងមិនបាន ហើយមិនដឹងថា ទៅលាក់ខ្លួននៅទីណានោះទេ។
ឯរថយន្ត ជាកម្មសិទ្ធិផ្ទាល់របស់កូន ក្រោយពីម្តាយវានិងលោកបានាោោោោោោោ
ទោះយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មួយនាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦.ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង បានរៀបរាប់លំអិតពីដំណើរទើបទងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏ ប្រ ល័យបង្កដោយយុវជនវ័យក្មេងលេងរថយន្តតម្លៃជាង១០ម៉ឺនដុល្លារហ៊ឺហារដោយទ្រព្យឪពុកជាស្នងការរងនិង( ម្តាយនិងជីតាជាថៅកែក្រុមហ៊ុនធំនាំចេញ ចូលទំនិញ មកបោះដុំ ) ។
ក្នុងសេចក្តីថ្លែងការណ៍បានរំលឹថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលា ម៉ោង ២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិត ក្នុង ក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយនឹងម៉ូតូចំនួន២គ្រឿងប៉ើងដូចស្លឹកឈើ : ដែលម៉ូតូទី១ ម៉ាកហុងឌីម HONDADREAM ពណ៌ខ្មៅពាក់ ផ្លាក លេខបាត់ដំបង1H-2105 បានបើកបរនិងជិះគ្នាចំនួន៣នាក់ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស ។
រីឯម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 បើកបរនិងជិះគ្នារួមដំណើរចំនួន៣នាក់បណ្តាលឱ្យ ស្លាប់ ចំនួន ០៣នាក់។ប្រុស២នាក់/ ស្រី១នាក់ ។
សរុបជនរងគ្រោះស្លាប់ចំនួន ៥នាក់ / ស្រីចំនួន៣នាក់ ។ដែលក្នុងនោះ ស្រីម្នាក់មានគភ៌ចំនួន ៣ខែផង ។នេះ បើតាមប្រភពពីក្រុមគ្រួសារនៃសព) និងរងរបួសធ្ងន់ចំនួន១នាក់ប្រុស ៕
ជនរងគ្រោះទាំងអស់ជាពលរដ្ឋរស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បបាត់ដំបង។
ជនរងគ្រោះបានបើកបរនិងជិះរួមដំណើរតាមម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីស្រាបៀរហ្គែងស្ប៊ើកមួយ កន្លែង ស្ថិតនៅទីរួមស្រុកមោងឫស្សី នារាត្រីថ្ងៃទី២៧ខែមីនានោះ។
,
បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុក មោង ឫស្សី រួមសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យនគរបាល ចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ។
អ្នកបើករថយន្តបង្កគ្រោះថ្នាក់ បានគេចខ្លួនបាត់ តែបន្សល់ទុករថយន្តបង្កនៅទីនោះ( រត់ចោល) ។
ហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូន ក្រុម គ្រួសារសពបានវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានា នៅកន្លែង កើត ហេតុ។
យោងសមត្ថកិច្ច.តាមរយៈផ្លាកលេខរថយន្ត កម្ពុជាC.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរក ឃើញ អត្តសញ្ញណម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កើតនៅខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយស្រាវជ្រាវឃើញបែបនេះ សមត្ថកិច្ចនគរបាលបានចាត់វិធានការស្រាវជ្រាវស្របតាមជំនាញស្របតាមនីតិវិធីជាបន្តបន្ទាប់។
លុះដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានទាក់ទង ទៅ ឈ្មោះ ស៊ីវ សុជាតិ ជាឪពុករបស់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ។ គាត់បានសហការបញ្ជាក់ពីករណីនេះ ។
ចំពោះមុខសមត្ថកិច្ច បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេជាអ្នកបើករថយន្ត ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គ្មានអ្នកផ្សេងទេ ។
ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ ប្រាប់បន្ថែមពីមូលហេតុនៃគ្រោះថ្នាក់នៅឡើយ ៕

