ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្រុមហ៊ុនអគ្គីសនីអានកូ នៅក្រុងប៉ោយប៉ែតតម្រូវឲ្យអតិថិជនដែលមានអគារធំៗប្រើប្រាស់ថាមពលច្រើនៗ ហើយកាន់តែកើនបរិមាណគីឡូវ៉ាតម៉ោង ត្រូវបង្កើនចំនួនប្រាក់កក់តម្កល់ ។
ការកំណត់នេះនាំឲ្យមានប្រតិកម្មតវ៉ាជាបន្តបន្ទាប់ពីអតិថិជនដែលជាអាជីវករមកទល់ថ្ងៃទី២៦ខែមីនាកន្លងមក។
ក្រោយពីមានមានរឿងចម្រូងចម្រាសនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង រួមនឹងមន្ត្រូី អ្នកពាក់ព័ន្ធបានបើកកិច្ចប្រជុំរកដំណោះស្រាយមួយនៅសាលាក្រុង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦កន្លងមក ។
តំណាងអតិថិជនដែលជាម្ចាស់អគារនិងអ្នកជួលអគារយកឱទៅធ្វើអាជីវកម្មបានប្រាប់ថា : ស្ថានភាពចំណូលពីអាជីវកម្មដែលរងផលប៉ះពាល់ពីស្ថានភាពបច្ចប្បន្នភាពនៅព្រំដែន នៅក្នុងប្រទេសនិងក្នុងពិភពលោកការនេះ មិនគួរខាងក្រុមហ៊ុនអគ្គីសនីមកបន្ថែមទម្ងន់ការលំបាកបែបនេះទេ។
អាជីវករដូចខាងលើនៅក្រុងប៉ោយប៉ែតមិនយល់ស្របនឹងការតម្លើងថ្លៃប្រាក់កក់ដូច្នេះទេ ព្រោះតែខ្លាចថា ពេលនេះ ខែក្តៅត្រូវការប្រើប្រាសថាមពលច្រើននិងកើនឡើង ហើយការតម្កល់ប្រាក់កក់កើនឡើង។
ប៉ុន្តែ នៅពេលពួកគេប្រើប្រាស់ថាមពលអគ្គីសនីថយចុះវិញ តើអាចទារលុយកក់ពីក្រុមហ៊ុនមកវិញមិនបានតាមចំនួន តើនរណាទទួលខុសត្រូវ?
ឯតំណាងក្រុមហ៊ុនអគ្គីសនីអានកូ បានប្រាប់មូលហេតុថា: ការតម្រូវឲ្យអតិថិជន ហើយមានអគារធំៗធ្វើអាជីវកម្មប្រើប្រាស់ថាមពលប្រចាំខែអស់គីឡូវ៉ាត់ ម៉ោងច្រើនៗ ហើយកើនគីឡូ ត្រូវតែតម្កល់ប្រាក់កក់និងបង្កើនចំនួនគឺដើម្បីធានាការទូទាត់ឲ្យថ្លៃប្រើប្រាស់ឲ្យក្រុមហ៊ុនដោយមិនខកខាន ។
គឺទោះបីជានៅពេលមានហានីភ័យកើតឡើងដូចជា អាជីវកម្មខាតបង់ អ្នកជួលអគារ( ជនបរទេសឬខ្មែរ) រត់ចោល..ក៏ដោយ ។
ពោលគឺបើមានបានីយភ័យដូចខាងលើ ក្រុមហ៊ុននឹងកាត់កងនឹងប្រាក់កក់តម្កល់នោះតែម្តង។
ព្រោះថា កន្លងមក ខាងក្រុមហ៊ុនអគ្គីសនីបានជួបនឹងបញ្ហាខាតបង់នឹងអ្នកជួលអគាររត់ចោល ហើយមិនបង់ថ្លៃអគ្គីសនីនេះ ។
តំណាងក្រុមហ៊ុនបន្តថា: បញ្ហាបែបនេះដែលបានកើតឡើងនៅក្នុងខេត្តដទៃ ។នៅពេលម្ចាស់អគារជួលឲ្យជនបរទេស ហើយជនបរទេសទាំងនោះ នៅពេលមានបញ្ហារត់ចោលគឺគ្មានអ្នកទទួលខុសត្រូវទូទាត់ថ្លៃអគ្គីសនីឲ្យទៅក្រុមហ៊ុនឡើយ.។
ហេតុនេះទើបស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្របសម្រួលដោះស្រាយ។
តំណាងក្រុមហ៊ុនបន្ថែមថា : ការតម្លើងប្រាក់កក់តម្កល់នេះ គឺក្រុមហ៊ុនអគ្គីសនីតម្រូវឲ្យតែអតិថិជន អាជីវករធំៗដែលប្រើប្រាស់ថាមពលដែលគិតជាប្រាក់ទូទាត់ចាប់ពី៣ម៉ឺនដុល្លារសរអាក្នុងមួយខែឡើង ប៉ុ ណ្ណោះ។
ចុងក្រោយស្មារតីអង្គប្រជុំពិភាក្សាបានផ្តល់ជាដំណោះស្រាយជូនភាគីទាំង២ដូច្នេះថា : ទី១.- អតិថិជនអាចតម្កល់កក់ប្រាក់ដែលមានទំហំសមមូលទៅតាមថាមពល ដែលខ្លួនប្រើប្រាស់ប្រចាំខែ ។បើសិនជារការប្រើប្រាស់មានការថយចុះ ក្រុមហ៊ុនត្រូវប្រគល់ប្រាក់កក់ឲ្យទៅអតិថិជនវិញ ។
ទី២- ម្ចាស់អគារមិនបាច់តម្កល់ប្រាក់កក់បន្ថែមទេ តែត្រូវធ្វើកិច្ចសន្យាជាក់លាក់ដើម្បីធានាការទូទាត់ថ្លៃថាមពលអគ្គីសនីឲ្យទៅក្រុមហ៊ុនដោយគ្មានលក្ខខ័ណ្ឌ ទោះជាមានហានីយភ័យឬបញ្ហាអ្វីកើតឡើងក៏ដោយ។
ដំណោះស្រាយទាំងពីរខាងលើនេះ ឃើញថាទាំងតំណាងក្រុមហ៊ុនអគ្គីសនីអានកូ និងតំណាងអតិថិជនបានឯកភាពយកដំណោះស្រាយទាំងពីរ ។
ហើយនឹងជួបគ្នាផ្ទាល់ដោយមិនបាច់មានអន្តរការីនៅពេលបន្ទាប់ដើម្បីនិយាយគ្នាលម្អិតបន្ថែមតាមសាម៉ីភាគីម្ចាស់និមួយៗ៕

