ដោយ : ភ្នំធំ / បន្ទាយមានជ័យ :បន្ទាប់ពីដំណើរការប្រកួតនៅទីលាននានា នៅចុងក្រោយ មានពិធីបិទ ការ ប្រកួត កីឡា សិស្ស បឋម សិក្សា ជ្រើសរើស ជើង ឯក ថ្នាក់ ខេត្ត បន្ទាយ មានជ័យ ឆ្នាំ សិក្សា ២០២៥-២០២៦ ។
គឺប្រារព្ធធ្វើក្នុង ទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនៅ បរិវេណ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន វិថី៧មករាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្ក្រុងសិរីសោភ័ណនាល្ងាចថ្ងៃ ទី ២៤ខែមីនា ឆ្នាំ២០២៦
លោក ឈូ ប៊ុន រឿង ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាល ក្រុង សិរីសោភ័ណ បាន អញ្ជើញ ជាអធិបតី និងចូលរួមដោយអ្នកពាក់ព័ន្ធ ប្រតិភូនិងកុមារា កុមារីដែលជាកីឡាករ / ការិនី មកពី៩ ស្រុកក្រុង ។
បើតាមលោក ឈូ ប៊ុន រឿង ថា : កម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០២៥-២៦ បានប្រព្រឹត្តិទៅ៤ថ្ងៃ( ២១-២៤ខែមីនាឆ្នាំ២០២៦) ។ក្នុងនាមមន្ទីរអប់រំ យុវជននិងកីឡាខេត្តនិងក្នុងនាមគណ:កម្មការបច្ចេកទេស លោកមានកិត្តយស រំភើបចំពោះការអញ្ជើញចូលរួមបិទរបស់គណ:អធិបតីនិងភ្ញៀវ ក៏ដូចជាប្រតិភូនិងកីឡាករ ការិនី។
ក្នុងនោះលទ្ធផលនៃការប្រកួតមានសង្ខេបដូចខាងក្រោម : វិញ្ញាសាអត្តពលកម្ម : ១-រត់ល្បឿនកុមារា លេខ១ ស្រុកមង្គលបូរី លេខ២ ស្រុកព្រះនេត្រព្រះនិងលេខ៣ ស្រុកថ្មពួក ។២-រត់ល្បឿនកុមារី លេខ១ ស្រុកព្រះនេត្រព្រះ លេខ២ ស្រុកមង្គលបូរីនិងលេខ៣ ស្រុកអូរជ្រៅ ។៣-រត់បណ្តាក់កុមារា លេខ១ ក្រុងសិរីសោភ័ណ លេខ២ ស្រុកមង្គលបូរីនិងលេខ៣ ស្រុកព្រះនេត្រព្រះ ។ ៤-រត់បណ្តាក់កុមារី លេខ១ ស្រុកព្រះនេត្រព្រះ លេខ២ ស្រុកថ្មពួកនិងលេខ៣ ក្រុងសិរីសោភ័ណ ។៥-លោតកម្ពស់កុមារា លេខ១ ស្រុកថ្មពួក លេខ២ ស្រុកអូរជ្រៅ និងលេខ៣ ក្រុងសិរីសោភ័ណ។
៦-លោតកម្ពស់កុមារី លេខ១ ស្រុកភ្នំស្រុក លេខ២ ស្រុកព្រះនេត្រព្រះនិងលេខ៣ ស្រុកអូរជ្រៅ។
៧-លោតចម្ងាយកុមារា លេខ១ ស្រុកថ្មពួក លេខ២ ស្រុកព្រះនេត្រព្រះ និងលេខ៣ ក្រុងសិរីសោភ័ណ។
៨-លោតចម្ងាយកុមារី លេខ១ ក្រុងសិរីសោភ័ណ លេខ២ ស្រុកភ្នំស្រុក និងលេខ៣ ស្រុកព្រះនេត្រព្រះ ។
ប៊ូលនិងប៉េតង់ : ១-វាយយកពិន្ទុកុមារា លេខ១ ស្រុកភ្នំស្រុក លេខ២ ស្រុកមង្គលបូរី និងលេខ៣ ស្រុកម៉ាឡៃ ។
២-វាយយកពិន្ទុកុមារី លេខ១ ស្រុកម៉ាឡៃ លេខ២ ស្រុកមង្គលបូរី. និងលេខ៣ ស្រុកភ្នំស្រុក ។ ៣-២នាក់ទល់នឹង២នាក់កុមារា លេខ១ ស្រុកម៉ាឡៃ លេខ២ ក្រុងសិរីសោភ័ណ និងលេខ៣ ស្រុកភ្នំស្រុក ។៤-២នាក់ទល់នឹង២នាក់ កុមារី លេខ១ ស្រុកម៉ាឡៃ លេខ២ ស្រុកភ្នំស្រុកនិងលេខ៣ ស្រុកមង្គលបូរី.។
៥- ៣នាក់ទល់នឹង៣នាក់ កុមារា លេខ១ ស្រុកម៉ាឡៃ.លេខ២ ស្រុកភ្នំស្រុក ។
៦-៣នាក់ទល់នឹង៣នាក់កុមារី លេខ១ ស្រុកភ្នំស្រុក លេខ២ ស្រុកម៉ាឡៃ ។
លោកឈូ ប៊ុនរឿង បន្តថា: ចំពោះ វិញ្ញាសាក្រុម លទ្ធផលនៃការប្រកួត : ១-បាល់ទាត់កុមារា លេខ១ ក្រុងប៉ោយប៉ែត លេខ២ ស្រុកព្រះនេត្រព្រះ និងលេខ៣ ស្រុកម៉ាឡៃ ។
២-បាល់ទាត់កុមារី លេខ១ ស្រុកព្រះនេត្រព្រះ លេខ២ ស្រុកភ្នំស្រុកនិងលេខ៣ ស្រុកថ្មពួក ។
៣-បាល់ទះកុមារា លេខ១ ក្រុងប៉ោយប៉ែត លេខ២ ស្រុកម៉ាឡៃ និងលេខ៣ ក្រុងសិរីសោភ័ណ ។និង៤-បាល់ទះកុមារី លេខ១ ស្រុកម៉ាឡៃ លេខ២ ស្រុកមង្គលបូរីនិងលេខ៣ ស្រុកអូរជ្រៅ ។
លោកប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យរំលឹកពីការលើកកម្ពស់វិស័យកីឡានិងការចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ៕

