កុមាររងគ្រោះនិងងាយរងគ្រោះនៅមណ្ឌលជួយសង្គ្រោះជនសង្ឃឹមទី២ ឬស្សីក្រោកខេត្តបន្ទាយមានជ័យត្រូវការជំនួយសង្គ្រោះ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កុមាររងគ្រោះនិងងាយរងគ្រោះស្នាក់នៅមណ្ឌលជួយសង្គ្រោះជនសង្ឃឹមទី២- ឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យត្រូវការជំនួយសង្គ្រោះបន្ទាន់និងជំនួយជាបន្តចាំបាច់ជាប្រចាំ មិនអាចខកខានបានទេ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ។

បានដឹងដូច្នោះ ខណ:កុមារនៅមណ្ឌលទទួលរួមមានអង្ករ១តោន នំថង់ នំបុ័ងនិងថវិកាមួយចំនួនជាអំណោយសប្បុរសរបស់អង្គការហាឆាន់ខាំ កូរ៉េ មានលោកគឹម ជុងអ៊ុក ជាប្រធាននិងភរិយាកាលពីថ្មីៗនេះ ។
ក្នុងនោះ លោកគឹម ជុងអ៊ុក មានប្រសាសន៍ថា: អង្គការហាឆាន់ខាំ លោកជាដៃគូអភិវឌ្ឍន៍មួយដែលតែងតែសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដីនិងមន្ទីរជំនាញមួយចំនួន ក្នុងការផ្តល់ជំនួយជាសម្ភារ: ស្បៀងអាហារដល់ពលរដ្ឋជួបការលំបាក កុមារ យុវជនអប់រំបន្សាបសារធាតុញៀន រួមទាំងកុមារនៅមណ្ឌលជួយសង្គ្រោះជនសង្ឃឹមទី២ ឬស្សីក្រោកនេះផង ។

ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ៏យ ដែលអញ្ជើញជាអធិបតីក្នុងកម្មពិធីនោះបានមានប្រសាសន៍ថា: កុមារដែលទទួលការបីបាច់នៅមណ្ឌលនេះ កន្លងមកត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចម្ចាស់ជំនួយក្នុងនិងក្រៅប្រទេស អង្គការ សមាគមរៃអង្គាស កៀងគរជំនួយសង្គ្រោះបន្ទាន់និងជំនួយជាប្រចាំដែលជាអំណោយសប្បុរស មកជួយឧបត្ថម្ភជាបន្តបន្ទាប់។

បើយោងនាយកមណ្ឌលមណ្ឌលជួយសង្គ្រោះជនសង្ឃឹមទី២ ឬស្សីក្រោក លោកពៅ គឹមសៀង បានប្រាប់ថា: ក្នុងមណ្ឌលនេះ បច្ចុប្បន្នមានបុគ្គលិក កម្មករចំនួន១៦នាក់ និងកុមារាងាតរងគ្រោះនិងកុមាររងគ្រោះចំនួន១១៣នាក់ ក្នុងនោះកុមារអាយុតិចជាងគេមានអាយុ២ឆ្នាំនិងច្រើនជាងគេអាយុដល់ទៅ២៤ឆ្នាំ ។
ចំពោះលក្ខណ:សម្បត្តិកុមារដែលមណ្ឌលត្រូវទទួលមកសង្គ្រោះនិងតម្រង់អនាគតមានដូចជា : អាជ្ញាធរមូលដ្ឋាននិងមន្ទីរសង្គមកិច្ចទទួលស្គាល់ ហើយសហការបញ្ជូនមក , ជាកូមារងាយរងគ្រោះ, កុមាររងគ្រោះដូចជាក្មេងកំព្រាទាំងសងខាងនិងកំព្រាតែម្ខាង( កំព្រាឪពុកនិងម្តាយ) កុមារដែលឧពុកម្តាយលែងលះ គ្មានទីពឹង រងគ្រោះដោយឬរស់នៅជាមួយមេរោគ/ជម្ងឺអេដស៍ រងគ្រោះដោយការរំលោភបំពានផ្លូវភេទនិងរាងកាយ ក្មេងកំព្រា ហើយរងគ្រោះដោយអំពើហឹង្សារពីសាច់ញាតិឬអ្នកទទួលចិញ្ចឹមជំនួស ការងារាំងសិទ្ធិចូលរៀនឬរារាំងសិទ្ធិទទួលបានផ្សេងទៀតជាដើម។

លោកពៅ គឹមសៀង បានបន្ថែមថា : កុមារងាងាយរងគ្រោះនិងកុមាររងគ្រោះមកស្នាក់នៅ ទទួលការបីបាច់និងតម្រង់អនាគត នៅមណ្ឌល គឺផ្តោតសំខាន់លើទទួលចិញ្ចឹម ផ្គត់ផ្គង់១០% តាំងពីអាហារ កន្លែងស្នាក់នៅ សម្លៀកបំពាក់ ថ្នាំសង្កូវ និង ការអប់រំ ឲ្យរៀនសូត្រនៅសាលារដ្ឋតាំងពីបឋមសិក្សាដល់សាកវិទ្យាល័យ ហើយផ្តល់ក្តីសង្ឃឹម មា អនាគតរុងរឿងឡើងវិញ។

ទោះជាយ៉ាងណា លោកថា ក្នុងស្ថានភាពដែលខេត្តនិងប្រទេសយើងរងផលប៉ះពាល់ពីសភាពការណ៍បច្ចុប្បន្នភាពក្នុងប្រទេសនិងក្នុងពិភពលោកនេះ ជំនួយឧបត្ថម្ភដល់មណ្ឌលនេះក៏ជួបឧបសគ្គជាខ្លាំង។ហេតុនេះ មណ្ឌលអំពាវនាវដល់សប្បុរសជនក្នុងស្រុកនិងក្រៅប្រទេស មេត្តាបន្តជួយផង ។

យុវតីតៃ ម៉ូ អាយុ១៧ឆ្នាំមកពីខេត្តសៀមរាបបាននិយាយថា: គ្រួសារក្មួយជួបបញ្ហាដោយសារឪពុកម្តាយក្មួយឈ្លោះគ្នា មានហឹង្សារ អត់បានផ្តល់ក្តីស្រឡាញ់ ទើបក្មួយសម្រេចមករស់នៅក្នុងមណ្ឌលច្រើនឆ្នាំហើយ ដែលបានបីបាច់ ផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅ ។

ចំណែកក្មេងប្រុសអាយុ១៥ឆ្នាំ ស៊ិន សារ៉ន បានប្រាប់ថា: ក្មួយបានធ្លាក់ខ្លួនជាក្មេងកំព្រាដោយសារឪពុកម្តាយបែកគ្នា ហើយបានមកស្,នាក់នៅមណ្ឌលនេះ ដោយខិតខំខំរៀនសូត្រ ហាត់ពត់លត់ដំផ្លូវការវាចារ ចិត្តឲ្យខិតខំធ្វើអំពើល្អ ដើម្បីអនាគតភ្លឺស្វាងឡើងវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *