ជនជាតិថៃ៩នាក់លួចឆ្លងដែនខុសច្បាប់ត្រូវកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់ខ្លួន

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:អនុវត្តតាមការដឹកនាំបញ្ជាររបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនកកោះ ចុះល្បាតស្រាវជ្រាវ និងបានធ្វើការឃាត់/ឭជនជាតិថៃ០៩នាក់ ស្រី០២នាក់ ។

មន្ត្រីឲ្យដឹងកាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦ ថា: ការឆ្មក់ទប់ស្កាត់ បង្ក្រាបនិងឃាត់ខ្លួននោះ ខណ:ជនបរទេសខាងលើដែលបម្រុងលួចឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃត្រង់ចំណុចប៉ុស្តិ៍ចាស់0ភូមិ0អូឲឲរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។00

បច្ចុប្បន្នជនជាតិថៃប្រុសស្រីទាំងនោះ ត្រូវបាននគរបាលនាំយកទៅសួរនាំ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវីធី៕

Leave a Reply

Your email address will not be published. Required fields are marked *