សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ១៩៧ គ្រួសារ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :គ្រួសាររងគ្រោះ ខូចខាត បាត់បង់ផ្ទះសម្បែងដោយសារជម្លោះព្រំដែន ដែលយោធាថៃឈ្លានពានបានបំផ្លិចបំផ្លាញមានចំនួន ១៩៧ខ្នង ស្ថិតនៅក្នុងស្រុកថ្មពួកត្រូវបាន ទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។
មន្ត្រីកាកបាទក្រហមខេត្តឲ្យដឹងនាថ្ងៃទី ១៩ខែមីនា ឆ្នាំ ២០២៦ ថា: ពិធីចែកនោះ ស្ថិតក្រោមអធិបតីភាព លោក អ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។

លោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមសោកស្ដាយ ក្នុងការបាត់បង់ផ្ទះសម្បែងរបស់បងប្អូន ដែលត្រូវរងការខូចខាត ដោយសារពួកចោរសៀមឈ្លានពានបូរណភាពទឹកដី ដោយមានការរាយបន្លាលួស ដាក់ទូកុងតឺន័រ ហ៊ុមព័ទ្ធយកដី របស់បងប្អូន ធ្វើឲ្យមានភាពលំបាក ។
ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះការស្នាក់នៅបណ្តោះអាសន្ននៅក្នុងជំរុំសុវត្ថិភាព ថែមទាំងបានធ្វើការសាងសង់ផ្ទះជូនពួកគាត់បានស្នាក់នៅសមរម្យជាបណ្តើរៗ។

លោក អ៊ុំ រាត្រី បានបន្តថា កាកបាទក្រហមកម្ពុជាជាស្ថាប័នមនុស្សធម៌ធំជាងគេ ។
លោកក៏សូមថ្លែងអំណរគុណ សូមថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរៈកងទ័ព នគរបាលដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសាឱកាសនេះ ក្នុង ១គ្រួសារទទួលបានអង្ករ២៥ គក្រ មីខ្លាឃ្មុំ២៥កញ្ចប់ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងថវិកាមួយចំនួន ៕

Leave a Reply

Your email address will not be published. Required fields are marked *