ប្រតិភូគយជួបនិងនាំអំណោយគ្រឿងឧបភោគនិងសម្ភារៈ ផ្តល់ជូនជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព៤ទីតាំងក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវជ័យ ណារី លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត អមដំណើរ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
គឺដែលអញ្ជើញទៅជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួនធំ ផ្តល់ជូនបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព៤ទីតាំងក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ។

មន្ត្រីក្រុមការងារឲ្យដឹងថា: ឱកាសនោះ ក៏ព្រមទាំងបាននាំយកអំណោយមានស្បៀង គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រេីប្រាស់ប្រគល់ជូនកម្លាំងដែលឈរជេីងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ខេត្ត បន្ទាយមានជ័យផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *