ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដីនិងផ្ទះជូនដល់បងប្អូនជនភៀសសឹកចំនួន៨០០គ្រួសារដំបូងមកពី២ភូមិនៃឃុំគោករមៀត ស្រុកថ្មពួក ដើម្បីចូលរស់នៅស្ថិតនៅភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេក។
ទីតាំងដីសាង់សង់នេះផ្តល់ជូនដោយលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រនិងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងលោកជំទាវម៉ៅ ម៉ាល័យ។
ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលអញ្ជើញជាគណអធិបតីភាពក៏បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលតែងគិតពីសុខទុក្ខ ជាពិសេសចំនួនបងប្អូនជនភៀសសឹកដែលរងគ្រោះដោយយោធាថៃឈ្លានពាន កំពុងបន្តស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំជនភៀសសឹក ។
បើតាមលោក ឃ្លោក មួយ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារជនភៀសសឹកនពបានប្រាប់ថា: ពីផ្តើមការសាងសង់ថ្ងៃទី១៤ខែកុម្ភ: មកត្រឹមថ្ងៃទី១៨ខែមីនា ឬ១ខែ៤ថ្ងៃនេះ នៅការដ្ឋានសាងសង់ជម្រកបណ្ដោះសន្នជូនជនភៀសសឹក មានទីតាំងស្ថិតនៅភូមិចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ដំណើរការសាងសង់បានមួយចំនួនដូចខាងក្រោម :
១-ផែនការសាងសង់ ២.៨០៥ ផ្ទះ
២-ចំនួនកម្លាំងជាងសរុប ៥.០២៤នាក់
៣-ដំឡើងគ្រោងបានចំនួន២.៤៣៩ផ្ទះ
៤-ចាក់ជើងសសរបានចំនួន ១.៩៤១ ផ្ទះ
៥-ប្រក់និងបាញ់ថ្នាំស្មាតបត(Smart Board) បានចំនួន ១.១៧៣ផ្ទះ
៦-បន្ទប់ទឹកចំនួន ១.០៧៥
៧-ការសាងសង់រួចរាល់៣១៧ផ្ទះ
៨-សម្រេចបាន ៨០% ចំនួន២០៤ ផ្ទះ
៩-ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី បានបោះបង្គោលទីតាំងសម្រាប់ការសាងសង់បានចំនួន២.៨១០ផ្ទះ ស្មើ ១០០ %។
លោក ឃ្លោក នូយ បន្តថា ការសាងសង់បានលឿនលើសផែនការឬអាចថាសាងសង់បានលឿនដូចជប់។ចំពោះទីតាំងភូមិសាស្ត្របរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធគឺល្អស្អាតអំណោយផលល្អគ្រប់ផ្នែក។
សូមបញ្ជាក់ថា ជម្រកបណ្ដោះអាសន្ន”ផ្ទះអតីតយុទ្ធជនដែលបងប្អូនស្នាក់នៅទាំងនេះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធមានទឹកមានភ្លើងប្រេីប្រាស់ហេីយរាជរដ្ឋាភិបាលនឹងជួយសម្រួលលើថ្លៃទឹកថ្លៃភ្លើងជូនបងប្អូនរយពេលពេញមួយឆ្នាំ (កំណត់មួុយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ក្នុងមួយខែ។
ការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះអតីតយុទ្ធជនត្រូវបានយកពីរភូមិជាដំបូងគឺភូមិបន្ទាយមានរិទ្ធិចំនួន៥០៤គ្រួសារនិងភូមិសាមគ្គី៣១៨គ្រួសារ។
ផ្ទះនេះមានផ្ទៃដីទំហំ២០គុណ៣០ម៉ែត្រមានបន្ទប់ទឹកក្នុងផ្ទះ។បច្ចុប្បន្នក្រុមការងារកំពុងបន្តសាងសង់ផ្ទះអតីតយុទ្ធជនដែលត្រៀមឱ្យបងប្អូនជនភៀសសឹកស្នាក់បណ្តោះអាសន្នសម្រេចបាន៣០០ខ្នងផ្ទះហេីយ។ហើយគ្រោងសាងសង់ឲ្យរួចរាល់ទាំងស្រុងនូវផ្ទះ៣. ០០០ខ្នងឱ្យរួចរាល់មុនចូលបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។
ពលរដ្ឋឈ្មោះ សន សុណារី ហៅស្រីម៉ុច មកពីភូមិបន្ទាយមានរឹទ្ធិមានក្តីរីករាយនិងអំណរអរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរ អ្នកពាក់ព័ន្ធដែលបានផ្តល់ដីសម្បាទានសង្គមកិច្ចនិងផ្ទះស្នាក់នៅនេះ ។
ក្នុងការចាប់ឆ្នោតរើសក្បាលដី ប្អូនស្រីទទួលបានចំណុចកាច់ជ្រុង ហើយបានទៅមើលទីតាំងហើយដែរ ។
ចំណែកពលរដ្ឋឈ្មោះចំណែក ពលរដ្ឋឈ្មោះឈឿម លឿង មកពីភូមិសាមគ្គី បានប្រាប់ថា : គាត់ពេញចិត្តដែលបានអំណោយជាដីនិងផ្ទះដែលមានទំហំធំសមល្មម ស្រឡះល្អនិងមានហេដ្ឋារចនាសម្ព័ន្ធនានា ៕




