ដោយ : ភ្នំធំ / បាត់ដំបង :ជំនន់ទឹកភ្លៀងបង្កលិចលង់ភ្លាមៗចំណុចភូមិសាស្ត្រឃុំតាតោក តាសាញនៅស្រុកសំឡូតខេត្តបាត់ដំបងកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២៥ ។សេចក្តីរាយការណ៍ថា មកទល់រសៀុលថ្ងៃទី០១ខែកញ្ញា នេះ ស្ថានភាពទឹកបានស្រកសណ្តាកស្រុងចុះមកក្រោមហើយ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាសាញ កាលពីព្រឹកថ្ងៃទី៣១ ខែ សីហាឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះជួយសម្រួល ការ ធ្វើ ដំណើរ ឆ្លងកាត់ របស់ ប្រជាពលរដ្ឋ នៅលើផ្លូវជាតិលេខ៥៧.៧ ចំណុចភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូតខេត្ត បាត់ដំបង ។គឺខណៈ ទឹកភ្លៀងបាននឹងកំពុង ជន់ខ្លាំងហើយបានលិចហូរកាត់ថ្នល់ប្រវែងប្រមាណ៥០០ម៉ែត្រ។
តាមរបាយការណ៍របស់លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់ថា :ចាប់ពីម៉ោងម្តុំ០២រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥.ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើអោយស្ថានភាពទឹកនៅស្ទឹង អូរ ប៉ែកខាងលើក្នុងឃុំសំឡូត និងឃុំតាតោក គឺស្ថានភាពទឹកមានការកើនឡើងពីកម្រិតមធ្យមទៅខ្លាំង ក្នុងនោះឃុំតាតោក ទឹកហូរកាត់ផ្លូវចំនួន០៣កន្លែងមិនអាចធ្វើដំណើរបាន។
ដោយឡែកឃុំតាសាញ នៅចំណុចភូមិតាសាញត្បូង ទឹកហូរកាត់ផ្លូវតែអាចធ្វើដំណើរឆ្លងកាត់បាន ហើយទឹកនៅស្ទឹងទាំង២នេះបានកំពុងហូរធ្លាក់ខ្លាំងទៅទំនប់ពហុបំណងសេកសក ប៉ុន្តែរហូតមកដល់ពេលនេះទឹកពុំទាន់មានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋឡើយ។
ក្នុងនាមអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកសើ សាម៉េត ថា នៅបន្តតាមដាននិងណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង៧ អោយតាមដាននឹងត្រៀមអន្តរាគមភ្លាមៗក្នុងករណីកើតឡើងជាយថាហេតុណាមួយ ជាមួយជំនន់ទឹកភ្លៀងខាងលើនេះ ៕
ហើយបើបន្តធ្លាក់ភ្លៀងថែមទៀតនោះទឹកស្ទឹងនៅសំឡូតអាចនឹងហក់ឡើ ងខ្លាំង បង្កលិចលំនៅឋាននិងផលដំណាំ ។
ប៉ុន្តែមកទល់រសៀុលថ្ងៃទី០១ខែកញ្ញា នេះ ស្ថានភាពទឹកបានស្រកសណ្តាកស្រុងចុះមកក្រោមហើយ ។
ទោះយ៉ាងណា អាជ្ញាធរនិងដមត្ថកិច្ចបានណែនាំថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងស្រុកសុំឡូត រតនមណ្ឌល បាណន់ ក្រុងបាត់ដំបងនិងស្រុកឯកភ្នំអាចតាមដាន.និងគួរបង្កើននូវការ ប្រុងប្រយ័ត្នដែរ ៕

