លោកឧ​​ត្ត​ម​សេ​នី​យ៍​ទោ​ ​សិ​ទ្ធិ​ ​ឡោះ​ ​ដឹ​ក​នាំ​កិ​​ច្ច​ប្រ​ជុំ​វិ​សា​មញ្ញ ​និ​ង​សំ​ណេះ​សំ​ណា​ល​ជា​មួ​យ​ ម​ន្ត្រី​​ក្រោ​ម​ឱ​វា​ទ​ ​មុ​ន​នឹ​ង​ទៅ​​ទ​ទួ​ល​ភា​រ​កិ​ច្ច​ថ្មី​

​ដោ​យ​ ​:ភ្​នំ​​ធំ ​​ ​/​ ​ប​ន្ទា​យ​មា​ន​ជ័​យ​:​ នៅ​ព្រឹ​ក​ថ្ងៃ​ទី​​០​៩​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៦​ ​​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​​ ​សិ​ទ្ធិ​ ​ឡោះ​ ​ស្ន​ង​កា​រ​នៃ​​​ស្ន​ង​កា​រ​ដ្ឋា​ន​នគ​រ​​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​បា​ន​​ប្រា​រ​ព​ពិ​ធី​សំ​ណេះ​សំ​ណា​ល​ ​ជា​មួ​យ​លោ​ក​ ​លោ​​ក​ស្រី​ ​ឧ​ត្ត​ម​សេ​នី​យ៍​ ​វ​រ​សេ​នី​​យ៍​ ​ស្ន​ង​កា​រ​រ​ង​ ​នា​យ​កា​រិ​យា​ល័​​យជំ​នា​ញ​ ​​លោ​ក​អ​ធិ​កា​រតា​​ម​ប​ណ្តា​ក្រុ​ង​/​ស្រុ​ក​ ​លោ​ក​មេ​ប​ញ្ជា​កា​រ​​វ​រ​សេ​នា​តូ​ច​ទាំ​ង​៤​ ​ដើ​ម្បី​​ជ​ម្រះ​ប​ញ្ជី​ ​ទ្រ​ព្យ​ស​ម្ប​ត្តិ​រ​ដ្ឋ​ ​និ​ង​បិ​ទ​ប​ញ្ជី​ឬ​រ​បា​យ​កា​រ​ណ៍​ពា​ក់​ព័​ន្ធ​ ​មុ​ន​លោ​ក​ចា​ក​​ចេ​ញ​ទៅ​ទ​ទួ​ល​ភា​រ​កិ​ច្ច​តំ​ណែ​ង​ថ្មី​ ​ជា​អ​នុ​​ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន​ក​ណ្តា​ល​ន​គ​រ​បា​​ល​យុ​ត្តិ​ធ​ម៌​ ​នៃ​អ​គ្គ​ស្ន​ង​កា​​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ជា​តិ​​ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលថ្មី ដែលកំពុងសាងសាង់ជិតរួច១០០% និងថតរូបអនុស្សាវរីយ៍មុនពេលចាកចេញ។
ក៏មើលឃ្លាំងសម្ភារ: ភស្តុភារនិងសមិទ្ធផលនានាក្នុងស្នងការដ្ឋានផងដែរ ។

សូមបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ខណ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នឹងទៅទទួលតំណែងថ្មីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ទន្ទឹមនោះដែរ លោ​ក​ឧ​ត្ត​ម​សេ​នី​​យ៍ទោ​​ ​សិ​ទ្ធិ​ ​ឡោះ​ ​ត្រួ​ត​ពិ​និ​ត្យ​ ​រៀ​ប​ចំ​ ​ក​ន្លែ​ង​ប្រា​រ​​ព្វពិ​​ធី ​ប្រ​កា​ស​តែ​ង​​តាំ​ង​មុ​ខ​តំ​ណែ​ង ស្ន​​ង​កា​រ​ ​នៃ​ស្ន​ង​​កា​រ​ដ្ឋា​ន​ន​​គ​រ​បា​ល ខេត្ត​ប​ន្ទា​​យ​មា​ន​ជ័យ​។

នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកម្មវិធីនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភារនិង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នឹងទៅទទួលតំណែងថ្មីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *