ស្នងកា​រចា​ស់​ ​ឡើ​ង​ជា​អ​នុប្រ​​ធាន ​នា​យ​ក​ដ្ឋា​ន​​ក​ណ្តា​ល​ន​គ​​រ​បា​ល​យុ​ត្តិ​ធ​ម័ ​នៃ​អ​គ្គ​ស្ន​ង​កា​​រ​ដ្ឋា​ន ​​ស្ន​ង​កា​ររង​ខេ​ត្ត​បាត់ដំបង ទៅ​ឡើ​ងជា ​ស្ន​ងកា​​រ​ន​គ​រ​បា​​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​​ជ័​យ​ ​

​ដោ​យ​ ​:​​ ​ភ្នំ​ធំ​ ​/​ ​ប​ន្ទា​យ​​មា​ន​ជ័​យ​ ​:​​ ​ស្ន​ង​កា​រ​រ​ង​​ម្នា​ក់​ពី​ខេ​ត្ត​បា​ត់​ដំ​ប​​ង​បា​ន​ទៅ​ឡើ​ង​​ជា​ស្ន​ង​កា​រ​ន​គ​រ​បា​​ល​ខេ​ត្ត​ប​ន្ទា​យ​​មា​ន​ជ័​យ​ ​​ ​ឯ​ស្ន​ង​កា​រ​ចា​​ស់​ឡើ​ង​ជា​អ​នុ​ប្រ​​ធា​ន​នា​យ​ក​ដ្ឋា​ន​​ក​ណ្តា​ល​ន​គ​រ​បា​​ល​យុ​ត្តិ​ធ​ម័​នៃ​អ​​គ្គ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ជា​តិ​​ ​។​
​លោ​ក​ឧ​ត្ត​​ម​សេ​នី​យ៍​ត្រី​​ ​សឿ​ម​ ​សា​រិ​ទ្ធ​​ ​ស្ន​ង​កា​រ​រ​ង​​ទ​ទួ​ល​ផែ​​ន​ភ​ស្តុ​ភា​រ​និ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​នៃ​ស្ន​ង​​កា​រ​ដ្ឋា​ន​ន​គ​រ​​បា​ល​ខេ​ត្ត​បា​ត់​​ដំ​ប​ង​.​ ​​ត្រូ​វ​បា​ន​​ប្រ​កា​ស​ចូ​​ល​កា​ន់​តំ​ណែ​ង​ជា​ស្ន​​ង​កា​រ​ថ្មី​ ​នៃ​​ស្ន​ង​កា​រ​ដ្ឋា​ន​ន​​គ​រ​បា​ល​ខេ​ត្ត​ប​​ន្ទា​យ​មា​ន​ជ័​យ​ ​នៅ​​ព្រឹ​ក​ថ្ងៃ​ទី​១​​១​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​​២​៦​ ​។​

ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាសាលប្រជុំធំ សាលាខេត្ត ។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលេខ១៦៦អនក្រ/តត របស់រាជរដ្ឋាភិបាលស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។

ក្នុងអនុក្រឹត្យនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯស្នងការរងរាប់សិបរូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះនៅរក្សាតំណែងនិងមុខងារដដែល ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការចាស់បានថ្លែងការស្វាគមន៍និងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារនិងសមិទ្ធផលនានាក្នុងអំឡុងលោកកាន់តំណែងពីខែកញ្ញាឆ្នាំ២០២០ ដល់ដើមខែមីនាឆ្នាំ២០២៦ ។

ចំណែកលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងសុន្ទរកថាក្នុងនាមរដ្ឋបាលខេត្តក្នុងពិធីដ៏សំខាន់និងមហោឡារឹកនោះដែរ ។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរនិងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដែលត្រូវផ្ទេរភារកិច្ចនិងមន្ត្រីនគរបាលក្រោមឱវាទដែលមានស្នាដៃលើការងារថែរក្សាការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណ: ជូនពលរដ្ឋនិងចូលរួមកិច្ចការពារជាតិ ។
លោកក៏បានណែនាំ ដាក់បញ្ជារនិងសង្ឃឹមថា ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការថ្មីនឹងចូលទៅដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យបានស្នាដៃ លទ្ធផលការងារបន្ថែមទៀត ៕

 

Leave a Reply

Your email address will not be published. Required fields are marked *