រដ្ឋមន្ត្រីក្រ​សួ​ង​អប់​រំ សំ​​ណេះ​សំ​ណា​ល​ ​និ​ង​​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ​ណៈ​គ្រ​ប់​គ្រ​ង​ ​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​ ​នៃ​​គ្រឹះ​ស្ថា​ន​សិ​ក្សា​តា​ម​ព្រំ​ដែ​ន​ ​ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​

ដោយ : ភ្នំធំ/ ​បន្ទា​យ​មា​ន​​ជ័យ ​៖​ ​នា​រ​សៀ​ល​ថ្ងៃ​ទី​៩​ ​ខែ​មី​នា​​ ឆ្នាំ​២​​០​២​៦​ ​ ​លោ​ក​ប​ណ្ឌិ​ត​ស​ភា​ចា​រ្យ​ ​ហ​ង់​ជួ​ន​ ​​ណា​រ៉ុ​ន​ ​ឧ​ប​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​អ​ប់​រំ​ ​យុ​វ​​ជ​ន​ ​និ​ង​កី​ឡា​ ​បា​ន​​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ក្នុ​​ង​ក​ម្ម​វិ​ធី​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ចែ​ក​​អំ​ណោ​យ​ដ​ល់​គ​ណៈ​គ្រ​ប់គ្រ​ង​ ​​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​ ​នៃ​គ្រឹះ​ស្ថា​ន​សិ​ក្សា​តា​ម​ព្រំ​​ដែ​ន​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​។​
​មា​ន​កា​​រ​ចូ​ល​រួ​ម​ពី​សំ​ណា​ក់​ ​​ឯ​ក​ឧ​ត្ត​ម​ ​លោ​ក​​ជំ​ទា​វ​ ​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​​ង​អ​ប់​រំ​ ​យុ​វ​ជ​ន​ ​និ​​ង​កី​ឡា​ ​លោ​ក​អ៊ុ​ ​រាត្រី អ​ភិ​​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​​ត្ត​ ​បុ​គ្គ​លិ​ក​អ​ប់​រំ​ ​​តំ​ណា​ង​អ​ង្គ​កា​រ​យូ​នី​សេ​ហ្វ​(​U​N​I​C​​E​F​ ​)​ ​និ​ង​លោ​ក​គ្រូ​​ ​អ្ន​ក​គ្រូ​នៃ​គ្រឹះ​ស្ថា​ន​សិ​ក្សា​តា​ម​ព្រំ​ដែ​​ន​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​។​​

លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងលោក អ៊ុ រាត្រី អភិបាលខេត្តបានលើកឡើងពីស្ថានភាពទូទៅរបស់ខេត្ត និងវិស័យអប់រំ យុវជននិងកីឡាក្នុងអំឡុងមុន ពេលកំពុងនិងក្រោយពេលសង្គ្រាមយោធាថៃឈ្លានពានកម្ពុជា២លើកកន្លងមក( ២៤-២៨ខែសីហា) និង៧-២៧ខែធ្នូ២០២៥ )និងស្ថានភាពការបច្ចុប្បន្ននៅជំរំជនភៀសសឹកទាំង៣កន្លែងក្នុងខេត្ត ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀនផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនៅតាមបណ្ដាគ្រឹះស្ថានសិក្សាតាមខ្សែបន្ទាត់ព្រំដែន ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ។

ព្រមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមឱ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវសុខសន្តិភាព ខណៈក្រសួងសន្យានឹងបន្តយកចិត្តទុកដាក់នៅជាមួយបុគ្គលិកអប់រំក្នុងគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ UNICEF និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ដូចជាការផ្តល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាលាដែលរងផលប៉ះពាល់ ក៏ដូចជាផ្ទះសម្បែងរបស់បុគ្គលិកអប់រំដែលបានបាត់បង់ពីជម្លោះព្រំដែននេះផងដែរ។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា : សាលានៅតាមព្រំដែននឹងមានការសាងសង់បន្ទប់កុំព្យូទ័រ និងឌីជីថល ដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សអាចទទួលបានការអប់រំប្រកបដោយគុណភាព។

ការបំពាក់ឧបករណ៍ទំនើបៗ និងការ?បណ្តុះបណ្តាលជំនាញឌីជីថលដល់លោកគ្រូ អ្នកគ្រូ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងដែលនឹងជួយលុបបំបាត់គម្លាតចំណេះដឹង និងជួយឱ្យកុមាររស់នៅតំបន់ព្រំដែន មានសមត្ថភាពដើរទាន់ការវិវត្តនៃសកលលោក ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *