​លោកឧត្ត​ម​​សេ​នី​យ៍​ទោ​ ​សិ​ទ្ធិ​ ​ឡោះ​ ​​លែ​ង​លា​ចុ​​ង​ក្រោ​យ ​និ​ង​​ដឹ​កនាំ​ក​ម្លាំ​ង​ន​គ​​រ​បា​ល​ខេ​ត្ត​ប​ន្ទាយមា​ន​ជ័​យ ​គោរ​​ព​ទ​ង់​ជា​តិ

ដោ​យ ៖ ភ្នំធំ / បន្ទាយមានជ័យ៖ ​កាល​ព្រឹ​ក​ថ្ងៃ​ច​ន្ទ​ ​ថ្ងៃ​ទី​០​៩​​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​​២​៦ ​លោ​ក​ឧ​ត្ត​ម​សេ​​នី​យ៍​ទោ​ ​សិ​ទ្ធិ​ ​ឡោះ​​ ​ស្ន​ង​កា​រ​នៃ​ស្ន​​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​​បា​ន​ដឹ​ក​នាំ​ក​ម្លាំ​ង​ន​​គ​រ​បា​ល​ទូ​ទាំ​ង​ខេ​ត្ត​​ ​គោ​រ​ព​ទ​ង់​ជា​​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​និ​ង​ថ្លែ​​ង​ផ្ទា​ល់​មា​ត់​នូ​វ​ខ្លឹ​​ម​សា​រ​សំ​ខា​ន់​ៗ​ទា​​ក់​ទិ​ន​កា​រ​ដឹ​ក​នាំ​​ ​អ​នុ​វ​ត្ត​កា​រ​ងា​រ​​ជំ​នា​ញ​ស​ន្តិ​សុ​ខ​​ ​ស​ណ្តា​ប់​​ធ្នា​ប់​ ​សុវ​​ត្ថិ​ភា​ព​ស​ង្គ​ម​,​ ​ស​ន្តិ​សុ​​ខ​ព្រ​ហ្ម​ទ​ណ្ឌ​ ​និ​ង​​ស​ន្តិ​សុ​ខ​តា​ម​ព្រំ​ដែ​​ន​ ​ ​កា​រ​ងា​រ​​អ​ភិ​វ​ឌ្ឍ​ន៍​និ​ង​ធ្វើ​ប​ច្ចុ​ប្ប​​ន្ន​ភា​ព​ជំ​នា​ញ​ធ​​ន​ធា​ន​ម​នុ​ស្ស​ ​ ​​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ក​ន្លែ​ង​ធ្វើ​កា​រ​ ​ស​​មិ​ទ្ធ​ផ​ល​ ​ល​ទ្ធ​ផ​ល​កា​រ​​ងា​រ​ ​ ​កា​រ​អ​ន្ត​​រា​គ​ម​ន៍​ ​ស​ង្គ​ម​និ​ង​ម​​នុ​ស្ស​ធ​ម៌​ជា​ដើ​ម​ ​។​

លោកក៏លើកពីអនុស្សាវរីយ៍ជាមួយមន្ត្រីក្រោមឱវាទនិង អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធក្នុងអំឡុងរយ:ពេលនៃការបំពេញការងារជាស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យជាង៦ឆ្នាំ ២០២០- ២០២៦) កន្លងមកដែលមានត្រជាក់ ក្តៅ ផ្អែមល្ហែម ជូរចត់ លំបាក ស្មុគ្រស្មាញងាយស្រួល។

ពិសេសការចូលរួមសកម្ម ប្រកបដោយវីរ:ភាព ពលិកម្មដែលប៊ិះតែបាត់បង់ជីវិត លើកិច្ចការពារជាតិ មាតុភូមិបូរណភាព អធិបតេយ្យភាព និងព្រំដែនតទល់នឹងកម្លាំងយោធា នគរបាលថៃឈ្លានពាន ។
ក៏លើកខ្លីដែរពីការងារទស្សន: នយោបាយ ចលនាមហាជននិងគណបក្សដែលបានចិញ្ចឹមចលនានិងពង្រឹងពង្រីកសមាជិកគាំទ្រភ្លូកទឹក ភ្លូកដីលើគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ។

សូមបញ្ជាក់ថា ពិធីគោរពទង់ជាតិនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។

លោកបានថ្លែងអំណរគុណ សូមអធ្យាស្រ័យ ចុងក្រោយលោកសូមលា និងជូនពរសុខភាពល្អ ជោគជ័យការងារដល់កងកម្លាំងបន្ទាប់ពីការផ្ទេរតួនាទី ភារកិច្ចនាថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ ស្អែកនេះ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការចាស់វស្សា ដែលចូលនិវត្តន៍និងទទួលភារកិច្ចថ្មី ។

ហើយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នឹងមានពិធីផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យឡើងទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។
ចំណែកលោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងទទួលភស្តុភារ ហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនឹងឡើងមកជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។នេះបើតាមអនុក្រឹត្យលេខ១៦៦អនក្រ/តត របស់រាជរដ្ឋាភិបាលស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចុះថ្ងៃទី០៣ខែមីនាឆ្នាំ២០២៦ ចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *