លោកឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សិ​​ទ្ធិ​ ឡោះ​ ​ដា​ក់​ចេ​​ញ​ប​ទ​ប​ញ្ជា​ ដ​ល់​ក​​ម្លាំ​ង​ន​គ​រ​បា​ល​ផែ​ន​ជំ​នា​ញ​​ ​និ​ង​អ​ធិ​កា​រ​ក្រុ​ង​/​ស្រុ​ក​ ​​ត្រូ​វ​ព​ង្រឹ​ង​កា​រ​ងា​​រ​ស​ន្តិ​សុ​ខ​ព្រ​ហ្ម​ទ​ណ្ឌ​ ​និ​ង​ស​ន្តិ​សុ​ខ​តា​​ម​ព្រំ​ដែ​ន​


​ដោ​យ​ ៖ ​ភ្នំ​ធំ​ ​/​ ​ប​ន្ទា​យ​មា​ន​ជ័​យ​ ៖ អ​នុ​វ​ត្ត​តា​ម​កា​រដឹ​​ក​នាំប​​ញ្ជា​ដ៏​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់​ ​​ឯ​ក​ឧ​ត្ត​ម​ ​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ ​ស​ ​ថេ​ត​ ​អ​គ្គ​ស្ន​ង​កា​រ​ន​គ​រ​បា​ល​ជា​តិ​ ​នៅ​ថ្ងៃ​ទី​០​៧​ ​​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៦​នេះ​ ​​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សិ​ទ្ធិ​ ​​ឡោះ​ ​ស្ន​ង​កា​រ​នៃ​ស្ន​​ងកា​​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​ត្ត​​ប​ន្ទា​យ​មា​នជ័​​យ​ ​បា​ន​ដា​ក់​ចេ​ញ​នូ​វ​ប​ទ​​ប​ញ្ជា​យ៉ា​ង​ម៉ឺ​ង​ម៉ា​ត់​ដ​ល់​ផែ​ន​​ជំ​នា​ញ​ ​និ​ង​ប​ណ្តា​អ​ធិ​កា​រ​ដ្ឋា​ន​ក្រុ​ង​/​ស្រុ​​ក​ទាំ​ង​៩​ ​ត្រូ​វ​ព​ង្រឹ​ង​កា​រ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ទ​ប់​ស្កា​ត់​ ​ប​ង្កា​រ​ ​ប​ង្ក្រា​ប​​ ​ប​ទ​ល្មើ​ស​គ្រ​ប់​ប្រ​ភេ​ទ​នៅ​តា​ម​​មូ​ល​ដ្ឋា​ន​ ​ឲ្យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​។​​

អ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតពេលមុនចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នេះគឺ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, សន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន ត្រូវតាមដានរាល់ព័ត៌មានក្លែងក្លាយដែលមានចរឹកបង្កចលាចលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងមានវិធានការច្បាប់ជាបន្ទាន់។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ សម្ភារះ ឲ្យបានគ្រប់គ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ការពារក្បួនប្រតិភូថ្នាក់ដឹកនាំជាតិ អន្តរជាតិដែលឆ្លងកាត់ភូមិសាស្ត្រខេត្ត ឬចុះបំពេញបេសកម្មការងារផ្សេងៗ ត្រូវធានាឲ្យនូវសុវត្ថិភាពពេញលេញ។

ក្រៅពីនេះលោកក៏បានត្រៀមកម្លាំងនគរបាលសម្រាប់ចុះអន្តរាគមន៍ជួយពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *