បញ្ជាការ​ដ្ឋា​ន​ក​ង​រា​ជ​​អា​វុ​ធ​ហត្ថ​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​​ជ័យ ​ប្រា​រ​ព្ធ​ពិ​ធី​សំ​​ណេះ​សំ​ណា​ល ​ជា​មួ​យ​អា​វុ​ធ​ហ​ត្ថ​នា​​រី ​និ​​ង​គ្រួ​សា​រ​អា​វុ​​ធ​ហ​ត្ថ​ ​ព​លី​ ​រ​បួ​ស​ ​​និ​ង​ពិ​កា​រ​

ដោ​យ​ ៖ ​ភ្នំ​ធំ​ /​ ​ប​ន្ទា​យ​​មា​ន​ជ័​យ​ ៖ នា​​​រ​សៀ​ល​ថ្ងៃ​សៅ​រ៍​ ​ទី​០​៧​​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៦​ ​លោ​​ក​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ បោ​ន ប៊ិ​ន​ ​​មេ​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​​វុ​ធ​ហ​ត្ថ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​បា​​ន​អ​ញ្ជើញ​ជា​អ​ធិ​ប​តី​ភា​ព​អ​ប​​អរ​​សា​ទ​រ​ខួ​បអ​នុ​ស្សា​វ​​រី​យ៍​លើ​ក​ទី​១​១​៥​ ​ទិ​វា​អ​​ន្ត​រ​ជា​តិ​នា​រី​ ​៨​មី​នា​​ ​ឆ្នាំ​២​០​២​៦​ ​ក្រោ​ម​​ប្រ​ធា​ន​ប​ទ​ ​«​ស​ន្តិ​​ភា​ព​ ​និ​ង​ស​ន្តិ​សុ​ខ​​ស​ម្រា​ប់​ស្ត្រី​​ ​​និ​ង​គ្រួ​សា​រ​»​ ​​។​

មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលីសរុបចំនួន២៤នាក់ ប្រារព្ធធ្វើសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រួសារអាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ និងមានជម្ងឺសម្រាកព្យាបាល សម្រាកលំហែលមាតុភាព និងអតីតយោធិន នៃកងរាជអាវុធហត្ថផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថនារីខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវរៈកងទ័ព ពិសេសអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លៃងអំណរគុណដល់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភាកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយវិន័យ និងក្រមសិលធម៌ វិជ្ជា ជីវៈ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងាររបស់អង្គភាពសម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់ ។ មិនត្រឹមតែប៉ុណ្ណោះអាវុធនារី ក្រៅពីកិច្ចការងារស្នូល ក៏បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្មផងដែរ។

កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ លេីកទឹកចិត្តដល់អាវុធហត្ថនារី ក្នុងការផ្តល់ដំណែង តួនាទី នារីតាមរយៈសមត្ថភាព និងបទពិសោធន៍ ស្នាដៃជាបន្តបន្ទាប់ ចំពោះបងប្អូននារីដែលមានសមត្ថភាព។

ក្នុងនោះដែរគ្រួសារអាវុធហត្ថពលី-ពិការ-របួស ចំនួន០៦ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករទំងន់ ៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកាចំនួន១លានរៀល
ដោយឡែកអាវុធហត្ថនារីចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករទំងន់៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធ ចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកា ចំនួន ៤០ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *