​គណៈក​ម្មា​ធិ​ការ​អ​​ភិ​វ​ឌ្ឍ​ន៍​ទេ​ស​ច​​រណ៍ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ដើ​​ម្បី​តា​ម​ដា​ន​ ​ត្រួ​ត​ពិ​និ​ត្យ​ ​និ​​ង​វា​យ​ត​ម្លៃ​លើ ស​មិ​ទ្ធ​ក​​ម្ម​នៃ​កា​រ​អ​នុ​​វ​ត្ត​ផែ​ន​កា​រ​ អ​ភិ​វ​ឌ្ឍ​ន៍​ទេ​ស​ច​រ​ណ៍​

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ មា​ន​កា​រ​​រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​រ​វា​​ង​ក្រុ​ម​កា​រ​ងា​រ​ប​ច្ចេ​ក​ទេ​ស​នៃ​នា​យ​ក​​ដ្ឋា​ន​ផែ​ន​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ទេ​ស​ច​រ​ណ៍​នៃ​​ក្រ​សួ​ង​ជា​មួ​យ​នឹ​ង​គ​ណៈ​ក​ម្មា​ធិ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ទេ​ស​ច​រ​ណ៍​ខេ​ត្ត​ប​​ន្ទា​យ​មា​ន​ជ័​យ​ ​ដើ​ម្បី​តា​ម​ដា​ន​ ​ត្រួ​ត​ពិ​និ​ត្យ​ ​​និ​ង​វា​យ​ត​ម្លៃ​លើ​ស​មិ​ទ្ធ​ក​ម្ម​នៃ​កា​រ​អ​នុ​វ​ត្ត​ផែ​ន​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ទេ​​ស​ច​រណ៍​​ប​ច្ចុប្ប​​ន្ន​ក​ម្ម​ក​ន្ល​ង​ម​ក​រ​ប​ស់​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​។​

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យបានឡើងពី «ផែនការអភិវឌ្ឍន៍ទេសចរណ៍» នេះដោយបានបញ្ជាក់នូវយុទ្ធសាស្រ្តច្បាស់លាស់ និងលម្អិតពីផែនការសកម្មភាពសម្រាប់ធ្វើការរៀបចំអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំ និងសូមយកចិត្តទុកដាក់ទៅលើ ១២ចំណុច ក្នុងវិស័យទេសចរណ៍ដ៏សំខាន់ «ឱ្យ១២» ។
រួមមានៈ (១) ឱ្យតម្លៃ (២) ឱ្យមេត្តា (៣) ឱ្យឱកាស (៤) ឱ្យការពន្យល់ (៥) ឱ្យសំដីពិរោៈ (៦) ឱ្យកម្លាំងចិត្ត (៧) ឱ្យការទុកចិត្ត (៨) ឱ្យការអាណិត (៩) ឱ្យស្រលាញ់ (១០) ឱ្យការរាក់ទាក់ (១១) ឱ្យការញញឹម និង (១២) ឱ្យការយកចិត្តទុកដាក់។
ជាលទ្ធផលនៃសកម្មភាពទាំង៥៨គម្រោង បានអនុវត្ត មានចំនួន ៥៧គម្រោង ស្មើនឹង ៩៨ភាគរយ.។

លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ថ្លែងថា៖ ដើម្បីទទួលបាននូវជោគជ័យទៅលើការរៀបចំផែនការបន្ត ចាំបាច់ណាស់ត្រូវផ្តោតលើយុទ្ធសាស្រ្តអាទិភាព ៩ចំណុច សំខាន់ៗសម្រាប់ការអនុវត្តនូវផែនការដែលជាយុទ្ធសាស្ត្របន្ត ដើម្បីធានាដល់ការសម្រេចបានរបស់គោលដៅ និងគោលបំណងរបស់ផែនការ។
រួមមានៈ
(១) ការអភិវឌ្ឍផលិតផលទេសចរណ៍ (២) ការសិក្សាទីផ្សារ និងផ្សព្វផ្សាយ (៣) សន្តិសុខ សុវត្ថិភាព និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន (៤) ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ (៥) ការពង្រឹងមូលធនមនុស្ស (៦) ប្រព័ន្ធច្បាប់ និងការគ្រប់គ្រង (៧) ការវិនិយោគក្នុងវិស័យ (៨) ការលើកកម្ពស់និរន្តរភាពបរិស្ថាន និងធនធានធម្មជាតិឆ្លើយតបនិង (៩) ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ៕ដោយ ៖ ភ្នំធំ

Leave a Reply

Your email address will not be published. Required fields are marked *