កាកបា​ទ​​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​ចុះ​ចែ​ក​អំ​ណោ​​យដល់ ​ជ​ន​ភៀ​ស​សឹ​ក​ ​​២​.​៩​៣​៤​ ​គ្រួ​​សា​រ​

ដោយ : ភ្នំធំ / បន្ទាយមានជ័យ : ប្រជាពលរដ្ឋភៀសសឹក ចំនួន ២.៩៣៤ គ្រួសារ ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំជនភៀសសឹក៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ។
មន្ត្រីកាកបាទក្រហមឲ្យដឹងកាលពីថ្ងៃទី៥ខែមីនា ឆ្នាំ ២០២៦ ថា : ពិធីចែកនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ ។

ជំរំជនភៀសសឹកទាំង៣ទីតាំង : ទី១នៅវត្តចាន់សុីសាមគ្គីរតនារាម ឃុំកូប ស្រុកអូរជ្រៅ ចំនួន៩៣១សារ ។ទីតាំងទី២ នៅវត្តពោធិសូរិយារាម ឃុំកូប ស្រុកអូរជ្រៅ ចំនួន ៣១៧គ្រួសារ និងទីតាំងទី៣ ស្ថិតនៅវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ចំនួន ១. ៦៨៦គ្រួសារ ។

ឯកឧត្ដម យូ ឡាណា បានពាំនាំនូវព្រះសវនីយ៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាភៀសសឹក។

ឯកឧត្តមក៏បានធ្វើការចូលរួមសោកស្ដាយនៃការបាត់បង់ផ្ទះសម្បែងដីធ្លី ក៏ដូចជាការហ៊ុមព័ទ្ធរាយបន្លាលួស ដាក់ទូកុងតឺន័រ ធ្វើឲ្យប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅបាន នេះគឺជាការឈ្លានពានរបស់យោធាថៃឈ្លានពាន។
ប៉ុន្តែរាជរដ្ឋាភិបាលបាននិងកំពុងបន្តខិតខំរកដំណោះស្រាយដោយការទូត ផ្លូវច្បាប់ដោយសន្តិវិធី ។

បញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូនក្នុងឱកាសនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គក្រ ត្រីខ ១យួរ ទឹកសុីអុីវ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១ដប ឆៃពៅ ១កែវ មុង១ ភួយ១ ក្រម៉ា១ សារុង១ និង ថវិកាមួយចំនួន ។
ឯសម្រាប់ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ ទទួលបានការគាំពារបន្ថែម៕

Leave a Reply

Your email address will not be published. Required fields are marked *