បន្ទាយមានជ័យ ៖ បន្ទាប់ពីចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គណៈប្រតិភូអនុព័ន្ធយោធាបរទេសយ៉ាងតិច១២ប្រទេស រួមទាំងប្រទេសមហាអំណាចផង ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានបន្តចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធបានទទួលនិងសម្របសម្រួលដំណើរបេសកកម្មនេះ ។
ផ្ទះសម្បែង ហាងទំនិញ កន្លែងអាជីវកម្ម ប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណនានាក្នុងតំបន់នោះ ត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់រពីសំណាក់យោធាថៃឈ្លានពាន ៕ដោយ : ភ្នំធំ


