ឯកអគ្គរាជទូតអង់គ្លេស សម្តែងក្តីអាណិតជនភៀសសឹកកម្ពុជា និង ជំរុញការដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams បានបង្ហោះសារថា : ” ថ្ងៃនេះខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំទៅកាន់ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈនេះ ” ។

លោកទូតចក្រភពអង់គ្លេសថា : ” យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួននិងយើងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន។ ខ្ញុំ មាន អារម្មណ៍ អាណិត អាសូរ ចំពោះ ប្រជាជនសាមញ្ញដែលរងផលប៉ះពាល់ ” ។

លោក Dominic Williams មានប្រសាសន៍បន្តថា: ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន។
នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *