ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកកិត្តិនីតិកោសលបណ្ឌិតទេរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញជាក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២៦ នៅសាលាខេត្ត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ ច្បាប់ប្រឆាំងអំពើពុករលួយ នៅថ្ងៃនេះពិតជាមានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរអង្គភាព នានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ។

លោកអ៊ុំ រាត្រី ថា: អំពើពុករលួយគឺជាមហារីកធ្វើឲ្យសង្គមជាតិអាប់ឱនកិត្តិយស ហើយច្បាប់ប្រឆាំង អំពើពុករលួយនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់ បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំការគ្រប់គ្រងព្រមទាំងរក្សាភាពស្អាតស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងការកាត់បន្ថយភាពក្រីក្រ។

នាឱកាសនោះ លោក ឱមយ៉ិនទៀង បបានមានប្រសាសន៍ថា: ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១០ ។

លោក ឱម យិនទៀងថ្លែងបានបន្តថា : ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដោយមានការចូលរួមនិងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិហើយច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព។

ក្រោយពេលច្បាប់នេះមានអានុភាពអនុវត្ត អញ្ចឹងហើយសុំឲ្យមន្ត្រីរាជការទាំងអស់ ក្តាប់ជាប់នូវអភិក្រម ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលព្យាបាល និងវះកាត់” ៕

Leave a Reply

Your email address will not be published. Required fields are marked *