ដោយ : ភ្នំធំ / សុរិន្ទ- ថៃ៖លោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីជាប់ឆ្នោតនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ នៅថ្ងៃ២៥ កុម្ភៈនេះ បានបញ្ជាក់ជាផ្លូវការថា ករណីផ្ទុះឃ្លាំងអាវុធនៅក្នុងឃុំចាន់រៀងស្រុកមឿងសុរិន្ទ(ទីប្រជុំជនខេត្ត) ខេត្តសុរិន្ទ កាលពីយប់ថ្ងៃ២៤កុម្ភៈម្សិលមិញនេះ គឺជា គ្រោះថ្នាក់ផ្នែកបច្ចេកទេស តែប៉ុណ្ណោះមិនមានពាក់ព័ន្ធជាមួយរឿងណាផ្សេងឡើយ។
លោកបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះពុំមានការផ្សារភ្ជាប់ទៅនឹងស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនថៃ-កម្ពុជានោះទេ ហើយស្ថានភាពបច្ចុប្បន្នត្រូវបានគ្រប់គ្រងទាំងស្រុង។ ក៏មិនបានចោទទាំងបំពានមកលើកម្ពុជាដែរ ។
យោធាថៃឈ្លានពានថា ការផ្ទុះដ៏កក្រើកនិងភ័យខ្លាចនូវឃ្លាំងអាវុធរបស់កងវរសេនាធំនគរបាលព្រំដែនលេខ២១ របស់ថៃបានបណ្តាលឱ្យមនុស្សម្នាក់រងរបួស និងសម្ភារៈយោធាជាច្រើនត្រូវបានរងការបំផ្លាញ។
បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងខូចខាតសម្ភារៈអស់ជាច្រើន ។
ហេតុការណ៍ផ្ទុះ មន្ត្រីក្នុងតំបន់បានអះអាងថាការផ្ទុះមួយបានកើតឡើងនៅឃ្លាំងគ្រាប់រំសេវមួយនៅខាងក្នុងកងវរសេនាធំនគរបាលព្រំដែនលេខខាងលើដោយសំឡេងផ្ទុះខ្លាំងៗត្រូវបានឮ ហើយអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗ ។
មន្រ្តីជំនាញបានទៅដល់កន្លែងនិងធ្វើការសង្រ្គោះ ជន្លៀសមនុស្សដែលនៅក្បែរតំបន់កើតហេតុ៕

