ព្រហើន : ចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ តែត្រូវអាវុធហត្ថសៀមរាប ឃាត់ខ្លួនបាន

ដោយ : ភ្នំធំ / សៀមរាប :នៅវេលាម៉ោង​ប្រមាណ ១៤ និង៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦ មានករណី​វាយទូរលក់មាស ប្លន់យកគ្រឿងអលង្ការ មួយកើតឡើង នៅក្នុង ផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប បណ្តាលឲ្យមានការភ្ញាក់ផ្អើលកណ្តាលផ្សារដែលមិនធ្លាប់មានសោះកន្លងមក។ ភ្លាមៗ ផងដែរ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្ត​សៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។

បន្ទាប់ពី​ទទួលបានព័ត៌មាន និងការសហការពីប្រជាពលរដ្ឋ កម្លាំង​អាវុធហត្ថ​ក្រុងសៀមរាប​ និងកម្លាំង​ការិយាល័យជំនាញ​ បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០១​នាក់ ដកហូតវត្ថុតាង ម៉ូតូ​០១គ្រឿង ទូរស័ព្ទ​០១គ្រឿង ញញួរ​០១ដើម កាំបិត​តាំងតោ០១ដើម លោហធាតុពណ៌លឿងចំនួន០៣ខ្សែ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី ព្រមទាំងបានប្រគល់ ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាត្រូវបានធ្វើតេស្ត៍ទឹកមូត្រ រកឃើញមានសារធាតុញៀន៕

Leave a Reply

Your email address will not be published. Required fields are marked *