កងរាជអាវុធហត្ថខេត្តសៀមរាបដាក់កម្លាំងសហការ ការពារធានាសន្តិសុខ សុវត្ថិភាពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ដោយ : ភ្នំធំ / សៀមរាប :លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងសមរភូមិការពារបូរណភាពទឹកដី សួរសុខទុក្ខ និងប្រគល់ផ្ទះជូនគ្រួសារយុទ្ធជនពលីក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្មីៗនេះ ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យដឹងកាលពីថ្ងៃទី១៤ខែកុម្ភ: ថា: មុននេះ លោកបានដឹកនាំកម្លាំងចូលរួម និងសហការ ការពារធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងសមរភូមិការពារបូរណភាពទឹកដី សួរសុខទុក្ខ និងប្រគល់ផ្ទះជូនគ្រួសារយុទ្ធជនពលីក្នុងភូមិសាស្ត្រខេត្តសៀមរាប ៕

Leave a Reply

Your email address will not be published. Required fields are marked *