ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦វេលាម៉ោង២១ នឹង២០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន២ខ្នង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរង ផែនការងារអន្តោប្រវេនស៍និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការនគរបាលក្រុងប៉ោយប៉ែត ចុះជួយ អន្តរាគមន៍ ។
ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១១ឡាន ប្រើប្រាស់ទឹកអស់ចំនួន១៨ធុង:សម្ភារៈខូចខាតកំណត់មិនទាន់បាន ភ្លើងបានរលត់ទាំងស្រុងនៅម៉ោង២២និង៣០នាទី ។
ចំពោះមនុស្ស: ម្ចាស់ផ្ទះឈ្មោះសំណាង ហុងស៊ីង (អ្នកជួលបន្តពីផ្ទះសំណាក់ខេមរៈ) ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ រងរបួសរលាកខ្នង និងថ្ងាស បន្តិចបន្តួច ។
ចំពោះមូលហេតុដែលបណ្តាលឲ្យឆេះ កម្លាំងជំនាញបានកំពុងពិនិត្យ និងស្រាវជ្រាវ បន្ត៕

