ដោយ : ភ្នំធំ / ភ្នំពេញ:នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រគល់អំណោយជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំង២៥ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះដែរ ក៏បានប្រគល់អំណោយបន្ថែមទៀតជូនដល់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ចំនួន ៥ខេត្ត ដែលរួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់និងខេត្តព្រះវិហារ ៕

