ប្រជាពលរដ្ឋឃាត់ខ្លួនចោរលួចម៉ូតូប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង

 

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ម៉ាកហុងដាឌ្រីមសេរី ឆ្នាំ២០០៣ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D 3667។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំរិទ្ឋ សុធា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។

មុនធ្វើសកម្មភាពលួចជនសង្ស័យខាងលើបានដើរមកដល់ចំណុច
កន្លែងកើតហេតុ ឃើញមានម៉ូតូ ចតពីមុខផ្ទះ ហើយឃើញឱកាសល្អស្ងាត់ ក៏ធ្វើ សកម្មភាពលួចម៉ូតូ ជិះទៅទិសខាងលិច ត្រូវជនរងគ្រោះ ឈ្មោះ ជឹម សុជាតា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង ឃើញក៍ស្រែកថាចោរៗ ទើបប្រជាពលរដ្ឋចេញមកជួយចាប់បានភ្លាមៗ ហើយរាយការណ៍ជូនសមត្ថកិច្ច ហើយនាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *