ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ កម្មវិធី អនុមោទនាបុណ្យមាឃបូជាបុណ្យដែលជាពិធីបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រជុំនូវ ចតុរង្គសន្និបាត សម្តែងឱវាទបាតិមោក្ខ និងដាក់ព្រះជន្មាសង្ខារ។
ពិធីនេះក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ និងលោកស្រី កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំង មានការអញ្ជេីញចូលរួមពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធ បរិស័ទ ប្រារព្ធ ធ្វើ ឡើង បរិវេណប្រាសាទបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួក ។
សូមបញ្ជាក់ថា ថ្ងៃ១៥ កើត ខែមាឃគឺជាបុណ្យធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យ ៣ យ៉ាង៖ ការធ្វើចតុរង្គសន្និបាត(ព្រះអរហន្ត ១២៥០ អង្គជួបជុំដោយមិនបានណាត់), ការសម្តែងឱវាទបដិមោក្ខ(គោលការណ៍ពុទ្ធសាសនា), និងការដាក់ព្រះជន្មាយុសង្ខារ ។ វាជាថ្ងៃរំលឹកដល់ការបង្កើតព្រះពុទ្ធសាសនា និងជំរុញឱ្យពុទ្ធបរិស័ទសាងកុសល សមាធិ និងអប់រំចិត្ត.៕

