ពិនិត្យទីតាំងដីសម្រាប់រៀបចំសាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ មន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់រៀបចំសាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យ។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូដ្ឋានខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណើរ ក្រសួង ក្រុមការងារ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

មានទីតាំងយ៉ាងហោច ២ ត្រូវបានដៅជ្រើសរើស :
ទី១-នៅស្រុកថ្មពួក ទី២-នៅស្រុកអូរជ្រៅ.។

លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា : មានជនភៀសសឹកនិងម្ចាស់ដីធ្លីជាង៣ ០០០គ្រួសារហើយដែលចុះឈ្មោះដើម្បីទទួលបានសម្បទាននេះ។ ក្នុងនោះ ពលរដ្ឋ២ភូមិនៅអូរបីជាន់ស្រុកអូរជ្រៅមាន១ ២៧១គ្រួសារនិង៤ភូមិនៅឃុំគោករមៀតស្រុកថ្មពួកមាន១ ៤៧៩គ្រួសារ ហើយចំនួននឹងកើនឡើងទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *