ដោយ : ភ្នំធំ / បាងកក- ថៃ៖សេដ្ឋកិច្ចនៃប្រទេសថៃបានខាតបង់ក្នុងទំហំទឹកប្រាក់ដល់ទៅ៥៧០ ពាន់លានបាត (១៧ពាន់លានដុល្លារសរអា) ក្រោយពីមីយ៉ាន់ម៉ាសម្រេចបិទព្រំដែនដោយឯកតោភាគីដែលបង្ខំឲ្យឡានដឹកទំនិញរបស់ប្រទេសថៃជាប់គាំងអស់ជាច្រើនខែតាមច្រកទ្វារព្រំដែន Mae Sot-Myawaddy និងតាមច្រកព្រំដែនសំខាន់ៗជាច្រើនទៀត។
ខណ:នេះ ថៃបានស្នើសុំកម្ពុជាអោយបើកកំពង់ផែស្វ័យ័តខេត្តព្រះសីហនុ៣ឃើងក្នុង១សប្តាហ៍ដើម្បីធានាទំនិញខ្លួនអាចនាំមកកម្ពុជាបា បរិ បូរ ត្បិតព្រំដែនផ្លូវគោកត្រូវបានបិទអស់ហើយនោះ ។
យោងសារព័ត៌មានក្នុងស្រុករបស់ថៃ រាប់ទាំងផ្សាយជាភាសាអង់គ្លេសបា អោយដឹងថា: ទោះបីជាថៃធ្លាប់ស្នើរដ៏ទទូចឲ្យរបបសឹកមីយ៉ាន់ម៉ាបើកព្រំដែនដើម្បីឲ្យទំនិញខ្លួននាំចូលវិញក៏ដោយតែមិនមានការឆ្លើយតបពីមីយ៉ាន់ម៉ាឡើយ។
កាសែតថៃបានផ្សាយបន្តថា : ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃបច្ចុប្បន្នកំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមកចំនួនពីរ ក្នុងពេលដំណាលគ្នា ។
ក្នុងនោះ កន្លងមកមានការបិទច្រកព្រំដែនជាមួយកម្ពុជាប្រវែង៨៥០គម រយៈពេលវែងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥( ៧ខែមិថុនា) និងការបិទច្រកឆ្លងកាត់ជាមួយមីយ៉ាន់ម៉ាភ្លាមៗនៅតាមបណ្តោយព្រំដែនប្រវែង២,៤០០ គីឡូម៉ែត្រ។
ផលប៉ះពាល់រួមបញ្ចូលគ្នាបានគំរាមកំហែងដល់ការចុះកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរដល់តម្លៃពាណិជ្ជកម្ម ៥៧០ ពាន់លានបាតដែលប្រទេសថៃបានធ្វើពាណិជ្ជកម្មមួយប្រទេសទាំងពីរក្នុងឆ្នាំ២០២៤ ដែលនាំឱ្យការនាំចេញត្រូវបញ្ឈប់ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់មិនធ្លាប់កើតមានពីមុនមក ៕
ពួកសភាពាណិជ្ជកម្មនិងធរកិច្ចថៃនៅថ្ងៃទី៣០ខែសីហានជ ស្នើសុំកម្ពុជាដើម្បីខ្លួនអាចបង្កើនការបើកឲ្យទំនិញរបស់ខ្លួនចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៣ដង/១សប្ដាហ៍។
សូមបញ្ជាក់ថា ទំនិញថៃដែលដឹកចូលកម្ពុជានៅកំពង់ផែនេះរៀងរាល់១ជើង/ ១សប្ដាហ៍តាមផ្លូវសមុទ្រឆ្ពោះ!ក្រុងព្រះសីហនុ.។
ករណីនេះ មន្ត្រីជំនាញកម្ពុជា មកទល់ថ្ងៃនេះ មិនទាន់មានប្រតិកម្មនៅឡើយ ៕

