ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នាសាលប្រជុំ ក សាលាខេត្តបន្ទាុលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងតំណាងសភាពាណិជ្ជកម្មបរទេសមួយចំនួនរួមមានសភាពាណិជ្ជកម្មអាម៉េរិក អឺរ៉ុប អូស្រ្តាលី ឥណ្ឌា ហ្វ៊ីលីពីន សិង្ហបុរី និងក្រុមហ៊ុនឯកជនមួយចំនួនទៀត បានអញ្ជើញទៅជួបនិងសណ្តាប់បទបង្ហាញរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជួយខេត្តបន្ទាយមានជ័យ ។
ពោលគឺដើម្បីស្វែងយល់អំពីភូមិសាស្រ្ដ និងស្ថានភាពភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលកងទ័ពថៃបានបណ្ដេញប្រជាជនកម្ពុជាចំនួន១២គ្រួសារពីផ្ទះ និងបានព័ទ្ធបន្លាលួសជុំវិញភូមិស្ថានរបស់ពួកគាត់ កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងនោះ អ៊ុំ រាត្រី បានធ្វើបទបង្ហាញពីសកម្មភាពរបស់ទាហានថៃចូលមកឈ្លានពាន បូរណភាពទឹកដីកម្ពុជា រំលោភបំពានបទឈប់បាញ់ ហើយរាយលាយសបន្លា ដាក់កងឡាន រាយស្បៃខ្មៅព័ទ្ធយកផ្ទះ៦ខ្នង ដីភូមិពលរដ្ឋនៅភូមិជោគជ័យឃុំអូរបីជាន់ កាលពីថ្ងៃទី១២ខែសីហា ។ ហើយណ្តេញខ្ទាតចេញពីផ្ទះសម្បែង ដីភូមិនិងរបររកស៊ី នូវពលរដ្ឋ៦គ្រសារ មនុស្សរាយ២២នាក់។ ពលរដ្ឋត្រូវមកស្នាក់នៅក្រោមរោងតង់ក្បែររបងលួសបន្លា ។
ថ្ងៃទី១៣ខែសីហា ទាហានថៃណ្តេញខ្ទាតចេញពីផ្ទះសម្បែង ដីភូមិនិងរបររកស៊ី នូចំណុចភូមិព្រៃចាន់ឃុំអូរបីេជាន់ចំនួន៦គ្រួសារ ស្មើ៦ផ្ទះ មនុស្សរាយចំនួន៣៧នាក់ ។ ក្នុងនោះមានចាស់ជរា ស្ត្រី ជនពិការនិង កុមារ ។
ក៏បានប៉ះពាល់ដីដីស្រែពលរដ្ឋ១៣គ្រួសារផ្សេងទៀត ដែលមានផ្ទះក្រៅចំណុចនោះ ។
ថ្ងៃទី១២-១៥ ខែសីហា នៅបណ្តោយអូរនៃព្រំដែនកម្ពុជា ថៃ រួមទាំងត្រង់ស្ពានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រក្រុងប៉ោយប៉ែត ទាហានថៃក៏រំលោភបទឈប់បាញ់ដោយប្រើគ្រឿងចក្រឈូសឆាយ រាយលួសបន្លា សង់ខ្ទមអ្នកតា។
លោកអ៊ុំ រាត្រី បន្តថា: នៅថ្ងទី២៥ខែសីហា ទាហានថៃចូលមករាយលួសបន្លានៅចំណុច១ទៀតក្នុងភូមិជោគជ័យ ប៉ុន្តែពលរដ្ឋម្ចាស់ដី ផ្ទះសម្បែងនិងចម្ការអំពៅ បានងើបតស៊ូខ្លួនឯងជំទាស់និងរុញច្រានអោយយកចេញវិញ។
នៅថ្ងៃដដែលនោះ ទាហានថៃក៏បានប្រើថ្នាំពុលសម្លាប់សត្វល្អិតបាញ់ប្រឆាំងមកលើទឹកដីនិងប្រជាជនកម្ពុជា។
តមក.ល្ងាចនិងព្រលប់ថ្ងៃដដែលនោះទៀត ទាហានថៃបានប្រើម៉ាស៊ីនបញ្ចេញសំឡេងបំផ្លាញប្រព័ន្អសរសៃប្រសាទ ត្រចៀក និងធ្វើអោយឈឺទ្រូង មកលើប្រជាជនស្លូតត្រង់ខ្មែរ ។គឺប្រើម៉ាស៊ីនបញ្ចេញសំឡេង ( Long Range Acoustic Device ) មានកំលាំង ១៦០ – ២០០ ដេស៊ីប៊ែល ) ។
អ្នកវិភាគចាត់ទុកទង្វើនេះថា ក៏ជាការប្រើប្រាស់អាវុធខុសច្បាប់មួយដែរប្រឆាំងនិងមនុស្សជាតិ និងរំលោភបទឈប់បាញ់ផងដែរ.។
លុះដល់ថ្ងៃទី២៨ខែសីហា សកម្មជនថៃឈ្មោះលោកកាន់ ចមផៈឡាំង និងឈ្មោះតេ អាជីវៈ បាននាំយកឡានបូមលូនិងលាមកបង្គន់ ចំនួន១៤ ដែលផ្ទុកពេញៗ ឆ្ពោះមកភូមិព្រៃចាន់ឃុំ/ស្រុកគោកស៊ូងខេត្តស្រះកែវ ទល់មុខភូមិព្រៃចាន់ក្នុងបំណងមកបាញ់លើពលរដ្ឋខ្មែរដែលរារាំងទាហានថៃរាយបន្លាលួសពីថ្ងៃទី២៥ខែសីហា ហើយដែលស្នាក់នៅក្រោមរោងតង់ការពារទឹកដី។
ក្នុងនោះ មានពលរដ្ឋថៃប្រមាណ២.០០០នាក់ រថយន្ត ម៉ូតូ១.០០០គ្រឿងបានរង់ចាំ សហការអនុវត្ត។
ប៉ុន្តែចលនានោះ ត្រូវកងកម្លាំងនគរបាលនិងទាហានថៃរបស់គេទប់ជាប់នៅច្រកព្រំដែនខាងថៃដែរព្រោះវាជាអំពើអាក្រក់ថោកទាប អមនុស្សធម៌និងបៀតបៀនតម្លៃ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។
ចំណែកលោកឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជួយខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃចាន់ឃុំអូរបីជាន់ស្ថិតទឺកដី បូរណភាព ចូលជ្រៅមកក្នុងកម្ពុជាទាំងលើGoogle Map ទាំងលើផែនទីនៃសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៤-១៩០៧ ហើយផ្ទះសម្បែង ស្រែចម្ការ ដីអាស្រ័យផលក៏របស់ប្រជាជនកម្ពុជាជារៀងរហូតមក។
បន្ថែមលើនោះ ការចុះបញ្ជីដីធ្លីក៏ត្រូវបានវាស់វែងនិងចេញប័ណ្ណសម្គាល់សិទ្ធិជូនពលរដ្ឋហើយដែរ ។
លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភានៃកម្ពុជា និងតំណាងសភាពាណិជ្ជកម្មបរទេសបានសណ្តាប់ ហើយយល់ថា: ការខិតខំរបស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចនិងប្រជាជនកម្ពុជាបង្ហាញនូវការអត់ធ្មត់ និងភាពចាស់ទុំ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។
ក្នុងពេលជាមួយគ្នានេះដែរ អាជ្ញាធរ ក៏បានជួយអ្នកភូមិ បំពេញសេចក្តីខ្វះខាតនានា និងយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាព និងសុខភាពរបស់ពលរដ្ឋតាមព្រំដែន៕

