ដោយ : ភ្នំធំ / ពោធិសាត់ :លោក ខូ យ រី ដា អភិបាលខេត្តពោធិ៍សាត់បានអះអាងដោយច្បាស់ ថា ស្ថានការណ៍នៅតំបន់ថ្មដា មិនមែនជាការប៉ះទង្គិចធម្មតាតាម ព្រំដែននោះទេ ។
លោកខូយ រីដា និយាយបន្តថា: ប៉ុន្តែជាការឈ្លានពាននិងការកាន់កាប់ទឹកដីកម្ពុជា ដោយកម្លាំង ទាហាន ថៃ ចំនួន ៤ ទីតាំង ដែល បានបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ។
លោក បានថ្លែង ប្រាប់ អ្នកសារព័ត៌មាន នៅថ្ងៃទី ១៦ នេះថា ៖ « ចំណុច ថៃ ឈ្លាន ពាន ទាំង នោះ គឺ តំបន់ (ច១) ទីតាំង ស្ពាន ជ័យ ជម្នះ [ ស្ពាន មេទឹក] ដែល យើង ឈរ នៅទីនេះ ទីតាំងភ្លុកដំរី និង ច្រក ជ័យ ជម្នះ ឬ ច្រក ៥៦ ជាទីតាំងដែលមាន តំបន់ សេដ្ឋកិច្ច ពិសេស »។
លោក បានរៀបរាប់ ថា អំពើ ឈ្លានពាន នេះ បាន បណ្តាលឱ្យ ប្រជាពលរដ្ឋ លើសពី ៨០ គ្រួសារ រង ផលប៉ះពាល់ ដោយផ្ទាល់ ក្នុងនោះ មាន ៣៩ គ្រួសារ បាត់បង់ លំនៅឋាន ទាំងស្រុង ខណៈ គ្រួសារ ផ្សេងទៀត មិនអាច ត្រឡប់ ទៅ រស់ នៅផ្ទះ របស់ខ្លួន វិញ បាន ដោយសារ តំបន់ លំនៅឋាន ត្រូវបាន ហ៊ុំព័ទ្ធ និង នៅជាប់ នឹង របងលួស បន្លា របស់ ទាហាន ថៃ ។

