ដោយ : ភ្នំធំ / សមុទ្ទសាកល-ថៃ:មានគ្រោះថ្នាក់បាក់ដងស្ទូចសំណង់មួយករណីទៀតនៅក្នុងប្រទេសថៃដែលបានកើតឡើងនៅព្រឹកម៉ោង០៩:១៥ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ។
អាជ្ញាធរនិងសមត្ថកិច្ចថៃបានឱ្យដឹងថា : ដងស្ទូចសំណង់(Crain) មួយបានដួលរលំនៅលើផ្លូវរាមាទី២ ក្នុងខេត្តសាមុតសាខន នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សពីរនាក់ និងរងរបួសជាច្រើននាក់ទៀត។
សេវាសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធានាសុវត្ថិភាពតំបន់នោះ និងវាយតម្លៃនៃការខូចខាត។ អាជ្ញាធរបញ្ជាក់ថា នៅមិនទាន់ដឹងពីមូលហេតុនៃការដួលរលំដងស្ទូច នេះនៅឡើយទេ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៥ មានគ្រោះថ្នាក់នៃ ការ បាក់ ដងស្ទូចសំណង់សម្រាប់គម្រោងរថភ្លើងល្បឿនលឿន មកលើរថភ្លើងនៅក្នុងខេត្តនគររាជសីមា ប្រទេសថៃ។
ក្នុងនោះចំនួនអ្នករងរបួសបានកើនឡើងដល់៧០នាក់, ស្លាប់២៨នាក់ ៕

