ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅចំណុចច១ និងស្ពានមេទឹក ខេត្តពោធិ៍សាត់ ដែលបំផ្លាញដោយសារយន្ដហោះចម្បាំងរបស់ថៃ

ដោយ : ភ្នំធំ / ពោធិ៍សាត់៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅចំណុច «ច១» និងស្ពានមេទឹក ខេត្តពោធិ៍សាត់ ដែលត្រូវបានបំផ្លាញចោលយន្ដហោះចម្បាំងរបស់ភាគីថៃកាលពីពេលកន្លងទៅ។

អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា: កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *