ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ បានដឹកនាំសហការីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្តចុះសម្របសម្រួលការបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាភូមិថ្មីឯកភាពដែលកំពុងបង្រៀន និងរៀនតាមថ្នាក់រៀនបណ្តោះអាសន្ននៅទីតាំងសាលាឆទាន នាភូមិថ្មី ឃុំគោករមៀតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរលោក ឈូ ប៊ុនរឿង ក៏បាននាំយកអំណោយរបស់ក្រសួងអប់រំយុវជន និងកីឡារួមមាន ៖
១. ថ្នាក់រៀនបណ្តោះអាសន្ន ២ខ្នង
២. ទឹកដោះគោ ៧កេះ
៣. ឃីតសម្ភារៈសិក្សា ៣០០
៤. ឃីតគ្រឿងឧបភោគបរិភោគ ៩កញ្ចប់
៥. អង្ករ ៩ការ៉ុង ៕

