ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃថៃ ដែលចោទប្រកាន់ថា (អាជ្ញាធរ កងកម្លាំង) កម្ពុជាយកពលរដ្ឋជាខែល(ដើម្បីលើកគ្នាតវ៉ាតទល់នឹងទហានថៃ) នៅភូមិជោគជ័យ ឃុំអូរបីជាន់ ដែលតាមពិតពលរដ្ឋបានរស់នៅទីនោះជាយូរលង់ មកហើយ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ក្រសួងការបរទេសកម្ពុជាថ្លែងកាលពីថ្ងៃទី២៧ខែសីហា.ដោយច្រានចោលការចោទប្រកាន់របស់លោកថៃដែលថា កម្ពុជាយកពលរដ្ឋជា ខែលនៅភូមិជោគជ័យ ឃុំអូរបីជាន់ ដែល តាមពិតពលរដ្ឋបានរស់នៅទីនោះជាយូរលង់ មកហើយ។
ពលរដ្ឋនៅទីនោះបានរងគ្រោះពី សកម្មភាពយោធារបស់ថៃ ដែលបានដាក់ លួសបន្លា និងរបាំង ដែលរារាំងមិនឲ្យពួកគាត់ចូលទៅកាន់លំនៅដ្ឋាន ដីចម្ការ ៕

