តុលាការធម្មនុញ្ញថៃសម្រេចដកតំណែងលោកស្រីផែថងថាន.ស៊ីណាវ៉ា ក្នុងសំណុំរឿងបែកធ្លាយសម្លេងសន្ទនាតាមទូរស័ព្ទ

ដោយ: ភ្នំធំ / បាងកក-ថៃ :នៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ បានសម្រេចដកតំណែងលោកស្រីផែថងថានជានាយករដ្ឋមន្រ្តីថៃជាផ្លូវការក្រោយរកឃើញសារសម្លេងបែកធ្លាយរបស់លោកស្រីជជែកគ្នាជាមួយសម្តេច ហ៊ុនសែន ។

គួរកត់សម្គាល់ថាតុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី០១ ខែកក្កដាកន្លងមក បានបោះឆ្នោតសម្រេចព្យួរ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន។ការបោះឆ្នោតសម្រេចរបស់តុលាការធម្មនុញ្ញថៃ បានបោះឆ្នោត ៧ ទល់នឹង ២សំឡេង។

លោកស្រីផែថងថាន ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានសភាតំណាងរាស្ត្ររបស់ប្រទេសថៃ បោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣១របស់ថៃ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៦ សីហា ឆ្នាំ២០២៤ នេះ ជាមួយសំឡេងគាំទ្រ ៣១៩ ទល់នឹង ១៤៥ សំឡេង ខណៈ២៧សំឡេងទៀតបានបោះឆ្នោតអនុប្បវាទ។

នៅថ្ងៃសៅរ៍ទី ២៨ មិថុនា ២០២៥ ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង ដោយខឹងនឹងរបៀបដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ក្រោយពីមានការធ្លាយព័ត៌មានលោកស្រី ជជែកគ្នាតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ការតវ៉ានេះ ដឹកនាំដោយក្រុមអាវលឿងគាំទ្រដោយក្រុមយោធាថៃ បានមកប្រមូលផ្តុំគ្នានៅវិមានជ័យជំនះ នាទីក្រុងបាងកក ខ្លះកាន់ទង់ជាតិ ស្រែកទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង ក្នុងហេតុផលការពារបូរណភាព និង អធិបតេយ្យភាពជាតិថៃ និង ដើម្បីបរិហារអសមត្ថភាពរបស់នាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន។

លោកស្រី ផែថងថានឬអ៊ួងអ៊ីន គឺជាសមាជិកគ្រួសារត្រកូលស៊ីណាវ៉ាត់ទីបួនហើយ ដែលបានក្លាយជានាយករដ្ឋមន្ត្រីថៃ។
លោកថាក់ស៊ីន ត្រូវជាឪពុករបស់លោកស្រី ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សារបស់ថៃ និង ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរវាងពីឆ្នាំ២០០១ ដល់២០០៦ មុននឹងត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នំា២០០៦៕

Leave a Reply

Your email address will not be published. Required fields are marked *