សម្តេច ហ៊ុន ម៉ាណែត ជួបឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ដោយ : ភ្នំធំ / ភ្នំពេញ :សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលជួប លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
នៅព្រឹកថ្ងៃទី១០ ខែមករានេះ។ លោក Michael DeSombre កំពុងធ្វើទស្សនកិច្ចកម្ពុជា ដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។

ក្នុងសន្និសីទកាសែតតាមអនឡាញ នៅថ្ងៃទី៩ ខែមករា លោក DeSombre និយាយថា អាម៉េរិក នៅតែចង់ឃើញសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ហើយអាម៉រិកនឹងបន្តគាំទ្ររដ្ឋាភិបាលទាំងពីរលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនទាំងពីរ និងតំបន់ជារួមផងដែរ។
សូមរំឭកថា អ្នកការទូតរូបនេះ មកកាន់កម្ពុជាម្ដងហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *